បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែម២៥ភាគរយទៅ លើការនាំចូលពីឥណ្ឌា ដោយចង្អុលទៅការបន្តទិញប្រេងពីរុស្ស៊ី។ ការសម្រេចចិត្តនេះនឹងនាំមកនូវការយកពន្ធសរុបលើដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិកដល់ ៥០ភាគរយ ។ លោកប្រធានាធិបតី Donald Trump ធ្លាប់បានចោទប្រកាន់ទីក្រុង New Delhi ពីការផ្តល់ហិរញ្ញប្បទានដល់ជម្លោះអ៊ុយក្រែនតាមរយៈការទិញប្រេងពីប្រទេសរុស្ស៊ី ដោយប្តេជ្ញាថានឹងដាក់ទណ្ឌកម្មប្រទេសអាស៊ីខាងត្បូងជាមួយនឹងការពិន័យបន្ថែមសម្រាប់ទំនាក់ទំនងការពារជាតិ និងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងមូស្គូ លើពន្ធគយ២៥ភាគរយដែលគាត់បានដាក់កាលពីសប្តាហ៍មុន។ ក្រសួងការបរទេសឥណ្ឌាបានថ្កោលទោសចំណាត់ការនេះ ដោយហៅវាថាជារឿងអយុត្តិធម៌...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមអ្នកចរចារបស់ទីក្រុងមូស្គូ លោក Vladimir Medinskyបានបញ្ជាក់ថា អ៊ុយក្រែនកំពុងបដិសេធមិនទទួលយកទាហានរបស់ខ្លួន ១០០០នាក់ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងនៅក្នុងទឹកដីរបស់រុស្ស៊ី។ RTដដែល កាលពីថ្ងៃពុធបានបើកដំណើរការគេហទំព័រមួយដែលរាយបញ្ជីលម្អិតនៃក្រុមអ្នកទោសរបស់ប្រទេសអ៊ុយក្រែនទាំង១០០០នាក់ ដែលអះអាងថាពួកគេត្រូវបានបោះបង់ចោលដោយរដ្ឋបាលរបស់លោក Vladimir Zelensky ។ នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃពុធ ជំនួយការប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីការបញ្ឈប់ដំណើរការផ្លាស់ប្តូរលើកនេះ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនកិច្ចការងារសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ម្នាក់បាននិយាយថា លោកមានទំនុកចិត្តថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចស្វែងរកចំណុចរួមគ្នាមួយតាមរយៈការទូត។ សុន្ទរកថារបស់លោកបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់វិមានក្រឹមឡាំងរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ដែលផ្តោតលើជម្លោះអ៊ុយក្រែន។ នៅក្នុងការប្រកាសនៅលើ X កាលពីថ្ងៃពុធលោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF)...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព លោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ ការផ្ញើលិខិតទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពី លោកប្រធានាធិបតី Donald Trump បានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី លែងមានការរឹតបន្តឹងលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនេះទៀតហើយ។ សុន្ទរកថារបស់លោកបានធ្វើឡើងបន្ទាប់ពីការប្រកាស កាលពីថ្ងៃច័ន្ទដោយក្រសួងការបរទេសរុស្ស៊ី ដែលបានប្រកាសថា លក្ខខណ្ឌដែលគាំទ្រ ការផ្អាកជាឯកតោភាគី របស់រុស្ស៊ី ក្រោមសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែរកម្រិតមធ្យម (INF) បានដួលរលំដោយកត់សម្គាល់ថា ការបង្កើនស្ថិរភាព របស់ប្រទេសលោកខាងលិចនៅក្នុងតំបន់ ដែលនៅជាប់នឹងប្រទេសរុស្ស៊ី...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី និងស្រុកបរិបូណ៍ ក្នុងខេត្តកំពង់ឆ្នាំង។ ផ្លូវទាំង៦ខ្សែរួមមាន៖-ខ្សែទី១៖ ព្រៃគ្រីត្បូង – ក្បាលកន្លង់ ស្រុកជលគិរី ប្រវែង ១៧,៦៨គីឡូម៉ែត្រ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំ GBC ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ។ តាមរយៈបណ្ដាសង្គមហ្វេសប៊ុកផ្លូវការរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នារសៀលថ្ងៃទី៧...
តេអេរ៉ង់៖ អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammad-Reza Aref បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគាំទ្រ “ការឈ្លានពាន” របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បើទោះបីជាមិនមានភស្តុតាងណាមួយ ដែលថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមានសន្តិភាពក៏ដោយ។ ថ្លែងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុង Turkmenistan លោក Aref បានឲ្យដឹងថា អ៊ីរ៉ង់គោរពតាមបទប្បញ្ញត្តិអន្តរជាតិ ហើយបានទទួលយកបទឈប់បាញ់នៅថ្ងៃទី២៤...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានផ្អាកជាផ្លូវការនូវពន្ធសងសឹក ដែលបានគ្រោងទុកលើការនាំចូល របស់សហរដ្ឋអាមេរិកដែលមានតម្លៃ ៩៣ពាន់លានអឺរ៉ូ (ប្រហែល ១០៨ ពាន់លានដុល្លារ) ប៉ុន្មានថ្ងៃមុនពេលដែលត្រូវបានចូលជាធរមាន ។ អ្នកនាំពាក្យពាណិជ្ជកម្មរបស់គណៈកម្មការលោក Olof Gill បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានអនុម័តក្រោមនីតិវិធីសង្គ្រោះបន្ទាន់ ហើយនឹងតម្រូវឱ្យមានការអនុម័តជាផ្លូវការ ដោយរដ្ឋសមាជិកភាគច្រើនសាមញ្ញក្នុងរយៈពេលពីរសប្តាហ៍។ ពន្ធនេះត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី៧ ខែសីហា។ លោក Gill...
ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៨៣នាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោង និងការវាយប្រហារដោយកាំភ្លើងរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានប្រាប់កាសែតស៊ីនហួថា ក្នុងចំណោមអ្នកស្លាប់មាន ៥៨នាក់ កំពុងរង់ចាំជំនួយ នៅភាគខាងជើង កណ្តាល និងភាគខាងត្បូងហ្គាហ្សា។ លោក Basal បានបន្ថែមថា...