កូឡាឡាំពួរ ៖ កម្ពុជានិងថៃយល់ព្រមមិនប្រើប្រាស់កងកម្លាំង គ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងវត្ថុស៊ីវិលគ្រប់កាលៈទេសៈទាំងអស់ ព្រោះសកម្មភាពបែបនេះនឹង មិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់សហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិ ដែលធ្វើឲ្យខូចមុខមាត់ពិភពលោក នៃភាគីដែលមិនគោរពតាម ៕
កូឡាឡាំពួរ ៖ ភាគីទាំងសងខាងគឺកម្ពុជា-ថៃបានយល់ព្រមគ្នាថា នឹងមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង ។ នេះរាប់បញ្ចូលទាំងសកម្មភាពយោធា ដើម្បីចូលទៅក្នុងលំហអាកាស របស់ភាគីម្ខាងទៀត និងទឹកដី ឬទីតាំងនានា ។ ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ក្នុងការបដិសេធមិនសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬបន្ទាយណាមួយលើសពីភាគីរបស់ខ្លួន៕
កូឡាឡាំពួរ ៖ កម្ពុជា-ថៃបានព្រមព្រៀងឯកភាពគ្នាថា នឹងមិនបង្កើនកងកំលាំង នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃទាំងមូល ព្រោះការពង្រឹងណាមួយ នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីដោះស្រាយស្ថានការណ៍ ៕
ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជានិងថៃ គឺភាគីទាំងពីរ យល់ព្រមរក្សាការដាក់ពង្រាយ កងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ ជាពិសេសមិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះ ទៅកាន់ទីតាំងភាគីម្ខាងទៀត ។ ការយល់ព្រមនេះ ខណៈបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានយល់ព្រម លើបទឈប់បាញ់ដែលពាក់ព័ន្ធ នឹងសព្វាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលបំណងយោធារបស់ ភាគីណាមួយក្នុងគ្រប់ករណី និងគ្រប់វិស័យ។ ជាមួយគ្នានេះ ភាគីទាំងសងខាង...
កូឡាឡាំពួរ ៖ ក្រសួងការពារជាតិបានប្រកាស លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទីថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌ នៃបទឈប់បាញ់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការប្រព្រឹត្តទៅ ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញថា ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗ នៅក្នុងស្រុកបន្ទាយអំពិល និងតំបន់ជាំតែស្ថិតនៅ ខេត្តឧត្តរមានជ័យ និងព្រះវិហារបានរងការខូចខាតខ្លាំងពីការវាយប្រហាររបស់យោធាថៃ កាលពីពេលប្រយុទ្ធគ្នាចាប់ពីថ្ងៃ២៤ រហូតមកដល់ថ្ងៃ២៨ កក្កដា ។ ការបង្ហាញពីការខូចខាតរបស់ AVI នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់បេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹកចាប់ពីថ្ងៃ៣០ កក្កដា...
ព្រះវិហារ ៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានចង្ក្រានហ្គាសធន់តូចចល័ត ចំនួន៦០០០ចង្ក្រាន, កំប៉ុងហ្គាស ចំនួន១២០០០កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ត្រូវបានលោកអ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូន...
ម៉ាឡេស៊ី៖ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើម ស្របពេលដែលក្រុមយោធាថៃ បន្តរំលោភអធិបតេយ្យកម្ពុជា ក្នុងតំបន់អានសេះ…។ កិច្ចប្រជុំនេះ ប្រព្រឹត្តនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍។ ភាគីកម្ពុជា លោក ទៀ សីហា...