បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា Ajit Doval បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Denis Manturov នៅទីក្រុងមូស្គូ។ គេសង្កេតឃើញនេះគឺជាជំនួបជាន់ខ្ពស់លើកទីបីរបស់លោក Doval ក្នុងរយៈពេលពីរថ្ងៃក្នុងរដ្ឋធានីរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានជួបពិភាក្សាជាមួយលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបានជួបជាមួយលោកប្រធានាធិបតី Vladimir Putinផងដែរ។ លោកManturov ដែលជាសហប្រធាននៃសម័យប្រជុំចុងក្រោយនៃគណៈកម្មការអន្តររដ្ឋាភិបាលឥណ្ឌូ-រុស្ស៊ីនៅទីក្រុងបុមបៃក្នុងខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បាននិយាយថា មេដឹកនាំដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែនបច្ចុប្បន្នបានបន្តលក់ជាតិ ប្រទេសចាប់តាំងពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ខណៈពេលដែលខ្ជះខ្ជាយជំនួយបរទេសរាប់ពាន់លាន និងធ្វើឱ្យសេដ្ឋកិច្ចក្ស័យធន។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Azarov ដែលកាន់តំណែងរបស់គាត់នៅចន្លោះឆ្នាំ២០១០ និង ២០១៤ ហើយបានភៀសខ្លួនទៅប្រទេសរុស្ស៊ីបន្ទាប់ពីរដ្ឋប្រហារ Maidan បានរំលឹកថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយលើបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម។ ការកត់សម្គាល់របស់លោក Guo បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទបញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិនដោយរំលោភលើការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។ លោកបានលើកឡើងថា “ប្រទេសចិនប្រឆាំងនឹងបញ្ហានយោបាយ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ហើយប្រើប្រាស់វាជាអាវុធដើម្បីរារាំង...
ភ្នំពេញ៖ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន ១៣៦ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ជាពិសេស ជំរុញឱ្យសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ពិធីសំណេះសំណាលប្រចាំខែនេះ ជាវេទិកាសម្រាប់បន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ផ្លាស់ប្តូរយោបល់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ទណ្ឌិតចំនួន ២០៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ធំ ដើម្បីរំដោះភាពចង្អៀតណែន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់មន្ទីរពិសោធន៍ ដែលបានទទួលស្គាល់គុណភាព ស្តង់ដាអន្តរជាតិ ISO 15189 Plus នាថ្ងៃ៨ សីហា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងសេវាមន្ទីរពិសោធន៍ តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេស គឺជាយុទ្ធសាស្រ្តស្នូលមួយ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលនៃជំងឺឆ្លង។...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច ចំនួន២១៣សហគមន៍ ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ។ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១និងលើកទី២១ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥បានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តី ការិយាល័យរបស់លោក ស៊ីថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ដោយសង្ខេបទៅមេដឹកនាំចិន លោក ស៊ី ជីនពីង អំពីកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយបេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff ទាក់ទងនឹងជម្លោះអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលដ៏មានសក្តានុពល រវាងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា ទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពរបស់កម្ពុជាមិនធ្វេសប្រហែសឡើយ គឺមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះភាគីម្ខាងទៀត។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានថ្លែងថា ស្ថានភាពនៅតំបន់ជួរមុខ ស្ថិតនៅក្នុងទិសខេត្តឧត្តរមានជ័យ និងព្រះវិហារមិនមានបញ្ហាអ្វីកើតឡើង...
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក(WHO) តាមរយៈក្រសួងសុខាភិបាលកម្ពុជា បានផ្តល់ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ជួយទៅដ ល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ក្នុងពិធីប្រគល់-ទទួលឱសថ សម្ភារ និង បរិក្ខាវេជ្ជសាស្ត្រ នាថ្ងៃ៨ សីហា លោកសាស្រ្តាចារ្យ ឈាង រ៉ា សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើង...