ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ទណ្ឌិតចំនួន ២០៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ធំ ដើម្បីរំដោះភាពចង្អៀតណែន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់មន្ទីរពិសោធន៍ ដែលបានទទួលស្គាល់គុណភាព ស្តង់ដាអន្តរជាតិ ISO 15189 Plus នាថ្ងៃ៨ សីហា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងសេវាមន្ទីរពិសោធន៍ តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេស គឺជាយុទ្ធសាស្រ្តស្នូលមួយ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលនៃជំងឺឆ្លង។...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច ចំនួន២១៣សហគមន៍ ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ។ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១និងលើកទី២១ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥បានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តី ការិយាល័យរបស់លោក ស៊ីថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ដោយសង្ខេបទៅមេដឹកនាំចិន លោក ស៊ី ជីនពីង អំពីកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយបេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff ទាក់ទងនឹងជម្លោះអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលដ៏មានសក្តានុពល រវាងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា ទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពរបស់កម្ពុជាមិនធ្វេសប្រហែសឡើយ គឺមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះភាគីម្ខាងទៀត។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានថ្លែងថា ស្ថានភាពនៅតំបន់ជួរមុខ ស្ថិតនៅក្នុងទិសខេត្តឧត្តរមានជ័យ និងព្រះវិហារមិនមានបញ្ហាអ្វីកើតឡើង...
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក(WHO) តាមរយៈក្រសួងសុខាភិបាលកម្ពុជា បានផ្តល់ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ជួយទៅដ ល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ក្នុងពិធីប្រគល់-ទទួលឱសថ សម្ភារ និង បរិក្ខាវេជ្ជសាស្ត្រ នាថ្ងៃ៨ សីហា លោកសាស្រ្តាចារ្យ ឈាង រ៉ា សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា សៀម ជាប់តំបន់ជួរខ្នងភ្នំដងរែកដែលបានរត់ភៀសខ្លួន ចាកចោលលំនៅឋានរយៈពេលជាង ១០ថ្ងៃ ដោយសារតែការឈ្លានពាន ពីទ័ពសៀមមកលើ ។ សម្រាប់ក្នុងថ្ងៃនេះគឺថ្ងៃទី 9 ខែសីហាឆ្នាំ 2025 គេបានសង្កេតឃើញបងប្អូន ប្រជាពលរដ្ឋដែលបានគេចខ្លួនទៅស្នាក់នៅ ក្នុងជំរុំជនភៀសខ្លួនពេលនេះ ក៏បានវិលត្រឡប់ចូលមកកាន់លំនៅឋាន ជាបន្តបន្ទាប់ក្រោយពេលសង្គ្រាមឈ្លានពាន...
ពោធិ៍សាត់ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណាបានលើកឡើងថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណទាំងក្នុង និងក្រៅប្រទេសដែលបានបន្លឺឡើង ចង់រស់នៅក្រោមដំបូលសុខសន្តិភាព បាននិងកំពុងលាន់លឺទូទាំងសកលលោក ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ សីហា លោក ប៉ែន បូណា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរត្រូវតែរួមគ្នា រក្សាសន្តិភាព...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការថែទាំព្យាបាល និង សួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា រាល់ស្នាមរបួសរបស់វីរៈកងទ័ពកម្ពុជា គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។ ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យ ឯកទេសជំនាញ...