ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១១ សីហានេះ...
ភ្នំពេញ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ឈ្មោះ ផដូល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបញ្ជាក់ថា ព្យុះ...
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥២នាក់ (ស្រី១១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ នៅថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជា បានអមដំណើរ គណៈប្រតិភូយុវវិស្វករកម្ពុជា ដឹងនាំដោយ លោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃក្រុមប្រឹក្សាយុវវិស្វករអាស៊ាន ដោយមានការចូលរួមពីតំណាងយុវវិស្វករ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តពិភពលោកចំនួន១៤ បានទទួលរងការខាតជិត ១២ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើម ពន្ធពាណិជ្ជកម្មថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេរំពឹងថា នឹងបាត់បង់កាន់តែច្រើននៅចុងឆ្នាំនេះ, នេះបើតាមកាសែត Wall Street Journal។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបង្ហាញក្តីបារម្ភចំពោះសកម្មភាពអវិជ្ជមានមួយចំនួន របស់គ្រប់មន្រ្តីនៃរដ្ឋាភិបាលថៃ ដែលបានបង្ហាញពីការរំលោភបំពានកម្ពុជាម្តងទៀត ដោយមិនព្រមគោរពបទឈប់បាញ់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំGBC។ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ សីហាថា កម្ពុជាបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ខណៈថ្មីនេះៗភាគីថៃបានបង្ហាញពីសកម្មភាពអវិជ្ជមាន មួយចំនួនក្នុងន័យបង្កលក្ខណៈបំពានមកកម្ពុជាឥតឈប់ឈរ តាមរយៈការចោទកម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារទៅលើគោលដៅជនស៊ីវិលរបស់ខ្លួន...
បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ដោយដកស្រង់សេចក្តីជូនដំណឹងពីគយ និងការការពារព្រំដែន (CBP) ថា សហរដ្ឋអាមេរិកបានដាក់ពន្ធលើការនាំចូលដុំមាស ។ អ្នកវិភាគនិយាយថា ការសម្រេចចិត្តនេះអាចធ្វើឲ្យប៉ះពាល់ដល់ វិស័យចម្រាញ់មាសរបស់ប្រទេសស្វីស និងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារមាសដុំពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមកាសែត Financial Times ដែលបានចេញផ្សាយរឿងនេះដំបូងគេ...
កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។ តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។ មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា អស់រយៈពេល១៣ថ្ងៃហើយចាប់តាំងពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃ២៩កក្កដា រហូតមកដល់ថ្ងៃ១១ សីហានេះ ដែលភាគីថៃមិនព្រមដោះលែងនិងបញ្ជូនទាហានខ្មែរទាំង១៨រូបមកកម្ពុជាវិញ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ...