ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ អាជ្ញាធរមីន ឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ធកម្ពុជា...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពាន ពីសំណាក់ភាគីថៃ ក្នុងអំឡុងពេលបទឈប់បាញ់ កម្ពុជា មានភាពអត់ធ្មត់យ៉ាងខ្លាំងបំផុត នៅលើសមរភូមិយោធា ប៉ុន្តែកម្ពុជា សកម្មខ្លាំងនៅលើសមរភូមិការទូត ។ ការលើកឡើងរបស់ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។ យោងតាមក្រសួងទេសចរណ៍ តាមរយៈសេចក្តីអំពាវនាវ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី២៨-២៩...
បរទេស ៖ ព្រះនាង Bajrakitiyabha Narendira Debyavati របស់ប្រទេសថៃ បានឆ្លងមេរោគជាតិពុល ឬបាក់តេរី ក្នុងឈាមធ្ងន់ធ្ងរ ហើយនៅតែស្ថិតក្រោមការមើលថែសុខភាព ។ ព្រះបរមរាជវាំងថៃ បាននិយាយនៅថ្ងៃសុក្រ ក្នុងការប្រកាសជាលើកដំបូង អំពីស្ថានភាព របស់ព្រះនាងចាប់តាំងពីឆ្នាំ២០២៣ ។ យោងតាមសារព័ត៌មាន The Straits Times...
ភ្នំពេញ៖ លោកស្រី Zhang Jing ប្រធានផ្នែកប៉ុស្តិ៍អន្តរជាតិ Lancang Mekong នៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន ប្តេជ្ញាចិត្ត ជួយផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ដល់ប្រជាជនចិន ក្នុងខេត្តយូណាន ប្រទេសចិន ។ ការប្តេជ្ញាចិត្តខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៤...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពនានា ដែលបាននិងកំពុងបំពានចូលកម្ពុជា ដោយខុសច្បាប់អន្តរជាតិ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ១៥ សីហាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរថ្លែងថា សកម្មភាពជាបន្តបន្ទាប់របស់យោធាថៃ បំពានចូលមកដែនដីកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាអំពើខុសច្បាប់ ។...
គៀវ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន UNIAN របស់អ៊ុយក្រែនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ពីលើអាកាស ដែលអាចកើតមានជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak ត្រូវបានដកស្រង់សម្តីថា “អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សា និងពិចារណាលើសេណារីយ៉ូនេះ ដោយចាត់ទុកវាជាជំហានដំបូងឆ្ពោះ ទៅរកការសម្រេចបាននូវមុខតំណែងចរចាជាក់ស្តែង” ។ លោកបានកត់សម្គាល់ថា...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញ្ញត្តិបន្ទាន់ផ្ញើជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់ លើទឹកដីកម្ពុជា ចេញវិញ។ ញ្ញត្តិបន្ទាន់របស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនទៅ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណងគឺ ៖ ១- ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ។...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ១៥ សីហា លោក ជុំ សុន្ទរី...