ភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី ជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ ស្ថានភាពទីតាំងទឹកហូរដាច់ផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយ និងចុះពិនិត្យស្ថានភាពទឹក នៅតាមអូរប្រឡាយនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបេីយោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋាន ការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥ ។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាមឲ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបាន ទាន់ពេលវេលាទាំង កម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍ កាលពីពេលថ្មីៗនេះ បានណែនាំថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ...
ភ្នំពេញ ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ក្នុងឱកាសដឹកនាំសមាជិក ក្រុមប្រឹក្សាភិបាលចូលជួបសម្ដែងការគួសមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកZhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានស្នើសុំភាគីចិនក្នុងការជួយផ្ដល់ ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញដល់សហគ្រាសធុនតូច...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាំងពីរសមាគម បានរួមគ្នា បង្កើតកម្មវិធីអប់រំ ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ យ៉ាងផុសផុល ដល់អ្នកសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគាត់ទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងមានការសម្រេចចិត្តត្រឹមត្រូវ នៅពេលប្រើប្រាស់សេវាហិរញ្ញវត្ថុ និងដើម្បីអាចជួយផ្សព្វផ្សាយបន្ត កាន់តែទូលំទូលាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សាធារណៈជន។ ក្នុងកម្មវិធីបិទវគ្គបណ្តុះ បណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា...
ភ្នំពេញ ៖សាកលវិទ្យាល័យបៀលប្រាយ (BBU) បានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា ដោយបានទទួលស្គាល់មុខជំនាញថ្មី «វិទ្យាសាស្ត្រទិន្នន័យនិងវិស្វកម្មបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence Engineering)»” ដែលមានសារៈសំខាន់ខ្លាំងក្នុងយុគ សម័យបច្ចេកវិទ្យាបច្ចុប្បន្ន ។ តាមរយៈប្រកាសលេខ ១១១២ អយក.ប្រក ស្តីពីការទទួលស្គាល់មុខជំនាញ វិទ្យាសាស្ត្រទិន្នន័យនិង...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា លោកបានពិនិត្យផែនការយោធា សម្រាប់ការដណ្តើមយកទីក្រុងហ្គាហ្សា ដោយបង្ហាញពីការត្រៀមខ្លួន សម្រាប់អ្វីដែលនឹងក្លាយជាប្រតិបត្តិការ ជើងគោកដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមនៅក្នុង ខែតុលា ឆ្នាំ២០២៣។ លោក បានជួបប្រជុំគ្នា នៅទីបញ្ជាការយោធាក្នុងទីក្រុង Tel Aviv ជាមួយអគ្គសេនាធិការលោក Eyal...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការ បរទេសកម្ពុជា លោកជុំ សុន្ទរី បានបង្ហាញការពីការស្វាគមន៍ ជាខ្លាំងចំពោះមហាមិត្តចិន ដែលបានសម្របសម្រួល ឲ្យមានកិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រី ការបរទេសចិន កម្ពុជា ថៃ នៅខេត្តយូណាន ប្រទេសចិន ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៦ ខែសីហា...
ឡុងដ៍៖ បណ្ដាមេដឹកនាំពិភពលោក ក្នុងរដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក ដេវីដ ឡាំមី និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ផែនការសាងសង់ លំនៅដ្ឋានរបស់ខ្លួននៅ West Bank ដោយព្រមានថា វិធានការនេះនឹងបង្កើតជា “ការបំពានច្បាប់អន្តរជាតិ” និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុក សម្រាប់ដំណោះស្រាយរដ្ឋពីរ។ លោក ឡាំមី បានឲ្យដឹងថា...
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានឲ្យដឹងថា ប្រេស៊ីលនឹងមិនចុះចាញ់នឹង សហរដ្ឋអាមេរិកឡើយ ដោយបានប្រឆាំងនឹងការអះអាង របស់សមភាគីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាប្រេស៊ីលជា “ដៃគូពាណិជ្ជកម្មដ៏អាក្រក់” ។ លោក Lula បាននិយាយក្នុងអំឡុង ពេលព្រឹត្តិការណ៍មួយនៅរដ្ឋ Pernambuco...