បរទេស៖ សារព័ត៌មាន Fox News របស់អាមេរិក បានផ្សាយថា អង្គភាពអ្នកលបបាញ់អ៊ុយក្រែនមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការសម្លាប់ដោយកាំភ្លើង snipe ក្នុងចម្ងាយឆ្ងាយបំផុតដែលត្រូវបានបញ្ជាក់ដោយបានកម្ចាត់កងទ័ពរុស្ស៊ីពីចម្ងាយជាង ១៣.០០០ ហ្វីត ស្មើនឹង ៤.០០០ ម៉ែត្រ ។ Fox News បានចេញផ្សាយដោយផ្អែកតាមសារព័ត៌មាន Kyiv Post ដែលបានរាយការណ៍ថា...
ពោធិ៍សាត់៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត គឺវត្តស្បូវរីក និងវត្តកណ្តាល ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលអញ្ជើញមកពីសាធារណរដ្ឋកូរ៉េ ដើម្បីចុះមកសិក្សាវាយតម្លៃចុងក្រោយនៃគម្រោង «លើកកម្ពស់សមត្ថភាពនៃការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា» ក្រោមជំនួយអភិវឌ្ឍផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) សម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៧ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាសគ្រឹះស្ថាន...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយស្រ្តីម្នាក់ ក្រោយជួបគ្រោះថ្នាក់ រងរបួសជើងធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ស្រ្តីខាងលើ មានឈ្មោះ មុំ សាភាព រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ភាគីថៃ យកគ្រាប់មីន PMN-2 មកបង្ហាញប្រតិភូបរទេស ដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង ព្រោះមិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ សីហា លោក អគ្គនាយក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ ការវាយតម្លៃ និងកោតរសរសើររបស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្រោយលោក ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ កាលពីថ្ងៃទី១៦ ខែសីហា...
អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានឲ្យដឹងថា មនុស្សយ៉ាងតិច ១៩៤ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងនៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨០ នាក់បានស្លាប់ បន្ទាប់មកគឺតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន...
ទីក្រុងគែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Dubravka Suica ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកតំបន់មេឌីទែរ៉ាណេ និងរដ្ឋមន្ត្រីបារាំងទទួលបន្ទុកអឺរ៉ុប និងកិច្ចការបរទេស លោក Jean-Noel Barrot ស្តីពីបញ្ហាប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានពិនិត្យជាមួយលោកស្រី Suica អំពីការវិវឌ្ឍន៍នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់លើការបដិសេធរបស់អេហ្ស៊ីប ចំពោះគោលនយោបាយ និងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល...
ហ្គាហ្សា៖ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។ លោក Mahmoud Basal អ្នកនាំពាក្យរបស់អាជ្ញាធរការពារជនស៊ីវិល បានប្រាប់ស៊ីនហួថា មនុស្ស ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលសំដៅលើតង់លំនៅដ្ឋានជនភៀសខ្លួននៅក្នុងសង្កាត់ Al-Rimal ភាគខាងលិចទីក្រុងហ្គាហ្សា។ លោកបានបន្ដថា មនុស្ស ៦នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលសំដៅទៅលើលំនៅដ្ឋានសាលារៀនមួយដែលបានផ្លាស់ទីលំនៅប្រជាជននៅក្នុងសង្កាត់ al-Daraj...