បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា កងកម្លាំងអឺរ៉ុប គួរតែចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាព នាពេលអនាគតនៅអ៊ុយក្រែន ប៉ុន្តែសំណើនេះត្រូវបានទីក្រុងមូស្គូច្រានចោលម្តង ហើយម្តងទៀតថា មិនអាចទទួលយកបាន និងគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
បរទេស៖ ប្រទេសមីយ៉ាន់ម៉ា បានបិទច្រកព្រំដែន Myawaddy-Mae Sot និងស្ពានមិត្តភាព ថៃ-មីយ៉ាន់ម៉ា 2 កាលពីថ្ងៃទី ១៨ ខែសីហា ដោយគ្មានការជូនដំណឹង ជាមុនដល់ភាគីថៃ ដែលបណ្តាលឱ្យមានការកកស្ទះ ទំនិញថៃ នៅចំណុចត្រួតពិនិត្យ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែសីហានេះថា លោក...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍...
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានច្រានចោល ចំពោះការចោទប្រកាន់ របស់គណបក្សកម្លាំងជាតិដែលចោទថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀម រ៉ាវុទ្ធ អនុប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ គណបក្សកម្លាំងជាតិ ជាការគំរាមកំហែងផ្នែកនយោបាយ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យស្នងការភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ ចំពោះការចោទប្រកាន់នេះ មិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឲ្យបានត្រឹមត្រូវនោះឡើយ...
ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានសហការជាមួយនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល គ្រោងបំពាក់ម៉ាស៊ីន ថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ។នេះបើតាមលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី នៅថ្ងៃទី១៩ សីហា ។ លោកស្រីបន្តថា បើគ្មានការប្រែប្រួលណាមួយនោះទេ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦...
កំពង់ធំ :នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកសាយ គឹមឡម អភិបាល ស្រុកស្ទោង បានដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសពវីរៈយុទ្ធជនពលីលោក វរសេនីយ៍ត្រី ជួង លាប នៅអង្គភាព កងពលតូចថ្មេីរជេីងលេខ៤២ ចំណុះយោធភូមិភាគទី៤ ដែលបានពលីជីវិតកាលពីថ្ងៃទី២៤ ខែ កក្កដា...
កំពង់ធំ ៖ ត្រីសាលម៉ុនគ្រឿងក្នុងសត្វមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាង៥តោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច...
ភ្នំពេញ៖ ក្រុមហ៊ុន Vietjet កំពុងកត់សម្គាល់សមិទ្ធិផលសំខាន់ៗចំនួនពីរក្នុងខែសីហានេះ ដោយបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវនៅអាស៊ី និងជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសវៀតណាមដែលបានទទួលឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព(SAF) ដែលរួមបញ្ចូលគ្នាក្នុងស្រុក ខណៈពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “កន្លែងធ្វើការល្អបំផុត” របស់អាស៊ីសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នានៅក្នុងកម្មវិធី HR Asia Awards ២០២៥។ ត្រួសត្រាយផ្លូវអាកាសចរណ៍បៃតងនៅអាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Petrolimex Aviation នឹងផ្គត់ផ្គង់ក្រុមហ៊ុន Vietjet...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអះអាងថា ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលក្រុមហ៊ុន Love Riya ធ្វើការផ្សព្វផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។ ការអះអាងរបស់លោកស្នងការនគរបាលខេត្តកណ្តាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សង្កេតឃើញថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៥៦ករណី បណ្ដាល ឱ្យមានមនុស្សស្លាប់ និងរហួសសរុប ១១១នាក់ ក្នុងនោះអ្នកស្លាប់មាន៣៣នាក់ និងរបួស ៧៨នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។...