កង់បេរ៉ា៖ សេវាប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបានឧ្យដឹងថាខ្លួនបានផ្អាកភ្លាមៗនូវសេវាកម្មប្រៃសណីយ៍ដឹកជញ្ជូនភាគច្រើនទៅកាន់សហរដ្ឋអាមេរិកមុនពេលពន្ធនាំចូលថ្មីចូលជាធរមាន។ ប្រៃសណីយ៍អូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា អាជីវកម្មអូស្ត្រាលី ដែលលក់ផលិតផលទៅឱ្យអតិថិជនអាមេរិក នឹងត្រូវបានរារាំងពីការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល សម្រាប់ការដឹកជញ្ជូន ដែលមានប្រសិទ្ធភាពភ្លាមៗ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសមុនពេលពន្ធរបស់សហរដ្ឋអាមេរិក ចូលជាធរមាននៅថ្ងៃសុក្រ ហើយធ្វើឱ្យប្រៃសណីយ៍អូស្ត្រាលីស្របតាមសេវាកម្មប្រៃសណីយ៍ជុំវិញពិភពលោកដែលបានបញ្ឈប់ការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។ Australia Post បានឧ្យដឹងថា ខ្លួននឹងបន្តដឹកជញ្ជូនសំបុត្រ និងឯកសារទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាកញ្ចប់ដែលត្រូវបានប្រកាសថាជាអំណោយ និងមានតម្លៃតិចជាង ១០០ដុល្លារអាមេរិក។ លោក...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា អ្នកកាសែត៥នាក់ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២០នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយមួយរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។ ការវាយប្រហារមកលើមន្ទីរពេទ្យបានកើតឡើងជាពីរដង ដោយការវាយប្រហារលើកទី២ បានវាយលុកអ្នកឆ្លើយតបដំបូង និងអ្នកយកព័ត៌មាននៅកន្លែងកើតហេតុកំពុងបោះទីតាំង។ ការវាយប្រហារលើកទី២បានចាប់យកទីតាំងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ Alghad TV ដែលមានមូលដ្ឋាននៅហ្សកដានី។គ្រាប់រំសេវបានវាយប្រហារដោយផ្ទាល់ទៅលើមនុស្សដែលប្រមូលផ្តុំគ្នានៅលើជណ្តើរខាងក្រៅនៃមន្ទីរពេទ្យ ដែលជារឿយៗត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយដើម្បីថតទិដ្ឋភាពនៅទូទាំងតំបន់ Khan Younis នៅភាគខាងត្បូងហ្គាហ្សា។ អ្នកកាសែតដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណមានដូចជា Hussam...
កំពង់ស្ពឺ: កូនអកត្តញ្ញូម្នាក់ បានយកអាវុធកែច្នៃប្រើហ្គាស ទៅគំរាមបាញ់ ម្តាយបង្កើតរបស់ខ្លួន ដោយសារខឹងម្ដាយមិនព្រមលក់ដីកេរ្ដិ៍អាករណ៍យកលុយមកឱ្យខ្លួនចាយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍កូនអកត្តញ្ញូធ្វើសកម្មភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទ២៥ខែសីហាឆ្នាំ២០២៥នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។ លោក វរ:សេនីយ៍ ឃឹម ដាម៉ុន អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថាក្រោពីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងចុះទៅទីតាំងក្នុងភូមិឃុំខាងលើនិងឃាត់ខ្លួនជនសង្ស័យឈ្មោះសៀ ផល្លីន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបមិនពិប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដើម្បីសាកសួរ។ លោកបានបន្តទៀតថាជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនិតិវិធី។ លោកបានបញ្ជាក់ថាជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន២លើកហើយ តែលទ្ធផលមិនថមថយនោះទេ។ សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃ២៦ សីហានេះបានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤៤នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ការបណ្តេញពួកគេចេញនេះ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសរួច)៕
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនការតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។ នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ លេីសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល និងធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់បទឈប់បាញ់ ដែលកំពុងតែមានភាពផុយស្រួយ ។ លោកថា សកម្មភាពនេះផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ នេះជាការលើកឡើង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការញុះញង់គ្រប់រូបភាពរបស់ប្រទេសថៃត្រូវបានធ្វើឡើងដើម្បីឲ្យភាគីកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេស ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាច ទី២៦ ខែសីហាលោក ប៉ែន បូណា ថ្លែងថា បច្ចុប្បន្ន នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់...
តាកែវ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានរៀបចំកិច្ចពិភាក្សាលើការងារអភិវឌ្ឍភូមិ ដោយគាំទ្រពីមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ ថ្លែងជម្រាបជូនភ្ញៀវពីកិច្ចអភិវឌ្ឍ របស់ភូមិតានន ដែលជាភូមិគំរូ នៃការកាត់បន្ថយភាពក្រីក្រ តាមរយៈការអនុវត្តគម្រោងរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល...
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសជូនទស្សនិកជន ទូទាំងពិភពលោកជា ៨៥ ភាសា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសជូនទស្សនិកជនទូទាំងពិភពលោកជា ៨៥ ភាសានៅថ្ងៃទី ៣ ខែកញ្ញា...