ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សមាជិកថ្មីដែលត្រូវបានរៀបចំពិធីប្រកាសបញ្ចូលនាថ្ងៃនេះមានចំនួន ១ ៤១៦នាក់ មកពីសង្កាត់ចំនួន៧ នៃខណ្ឌពោធិ៍សែនជ័យ មានដូចជា សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២...
ហ្វីលីពីន៖ បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២,...
កំពង់ចាម៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងបុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាលអនុលោមភាព និងគិលានុបដ្ឋានសរុបចំនួន ២៩នាក់ នៅខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ លោកវេជ្ជបណ្ឌិត កែវ ធួន...
បន្ទាយមានជ័យ៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋអូរទំព័រ ឃាត់បានជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្ដីរាយការណ៍ ជនជាតិថៃទាំង៣នាក់ខាងលើ ដែលឆ្លងដែនចូលដោយខុសច្បាប់ ជិះកង់បីមួយគ្រឿង ប៉ុន្ដែអ្នកបើកកង់បីនោះបានរត់គេចខ្លួនបាត់។ ជនជាតិថៃទាំង៣នាក់នេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ដតាមច្បាប់។ អត្ថបទនេះ...
កំពង់ធំ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ឯកសណ្ឋានជូនប្រជាការពារចំនួន១៣៣កំប្លេនៅមូលដ្ឋានឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងឱកាសនោះលោក ចាន់ យុត្តា បានសម្ដែងនៅការអរគុណនិងលើកទឹកចិត្តខ្ពស់បំផុតដល់បងប្អូនប្រជាការពារដែលបានលះបង់សព្វបែបយ៉ាងក្នុងការចូលរួមចំណែករក្សានិងលើកកម្ពស់សុវត្ថិភាពមូលដ្ឋានបានល្អប្រសើរកន្លងមក។ សូមបញ្ជាក់ថាក្នុងឧកាសនេះឯកឧត្តមបានឧបត្ថម្ភដល់ប្រជាការពារក្នុង១នាក់ចំនួន ២ម៉ឺនរៀល ហើយបានឆ្លៀតសួរសុខទុក្ខ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យមិត្តចិន តាមរយៈលោក វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជំរុញឱ្យភាគីទាំងពីរ កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចធិបតី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន គួរតែគោរពចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសដទៃទៀត ចៀសវាងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោក Guo បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងអំឡុងសមយុទ្ធរួមគ្នានៅប្រទេសជប៉ុនក្នុងខែកញ្ញា យោធាអាមេរិកគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon នៅក្នុងប្រទេសជប៉ុន...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានសម្តែង “ការសោកស្តាយនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំង” ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូប៉ាឡេស្ទីនសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន “បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានភាពផ្ទុយគ្នាយ៉ាងច្បាស់ទៅនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទីស្នាក់ការអង្គការសហប្រជាជាតិ ជាពិសេសចាប់តាំងពីរដ្ឋប៉ាឡេស្ទីនជាសមាជិកអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ”។ ប្រភពបានឲ្យដឹងថា “លោកបានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ និងច្រានចោលការសម្រេចចិត្តរបស់ខ្លួន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តពេញលេញរបស់ប៉ាឡេស្ទីន ចំពោះច្បាប់អន្តរជាតិ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងកាតព្វកិច្ចចំពោះសន្តិភាព”។ កាលពីថ្ងៃសុក្រផងដែរ...
បាត់ដំបង៖ ដោយពិនិត្យឃេីញ ក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ជាប្រចាំនៅភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង ហេីយមកដល់ថ្ងៃនេះ ទឹកជំនន់បានហូរចាក់ យ៉ាងគំហុកចូលក្នុងស្ទឹង ព្រែក ប្រឡាយនានា ដែលជាប្រភពទឹកនិងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។ ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់...