ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងសហការី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ ជាផ្លូវការដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារ នាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ , កម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោត ជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ ។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា ភាគីទាំងពីរនឹងធ្វើការឆ្ពោះទៅរកសន្តិភាព ជាមួយប្រទេសកូរ៉េខាងជើង ដោយលោក ត្រាំ បានឧ្យដឹងថា លោកចង់ជួបជាមួយមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន នៅដើមឆ្នាំក្រោយនេះ ។...
បរទេស៖ អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃអង្គារថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ១០ នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលពួកគេបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាល ឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្យល់ព្យុះនេះបានបំផ្លាញផ្ទះជិត...
សៀមរាប ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែក ដ៏មានសារៈសំខាន់មួយ ដែលរួមចំណែក ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការ កំណែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈ នាថ្ងៃទី២៦ ខែសីហា...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា សម្រាប់ការផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់កាសែត Corriere della Sera របស់ប្រទេសអ៊ីតាលីថា សមាជិកណាតូមានបំណងផ្តល់ប្រាក់ចំនួន ៥០ ពាន់លានដុល្លារ បន្ថែមទៀតលើជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយត្រូវនឹងការរួមចំណែករបស់ខ្លួនពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការយោធារបស់ប្លុកលោក Giuseppe Cavo...
បរទេស ៖ យោងតាមការចេញផ្សាយRT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ដោយបង្ហាញថា លោកបានពិភាក្សាអំពីកម្មវិធីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗនេះ នៅរដ្ឋអាឡាស្កា ។ ប្រធានាធិបតីអាមេរិក បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងនិយាយទៅកាន់អ្នកកាសែត នៅការិយាល័យប្រធានាធិបតី...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងសមិទ្ធផលក្នុងរយៈ ២ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា...
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ការ នៅភូមិជោគជ័យ ឃុំអូរបីជាន់...
(ភ្នំពេញ)៖ ក្រុមហ៊ុនធំពីរនៅកម្ពុជា បានចាប់ដៃគ្នាបង្កើតកម្មវិធីដ៏អស្ចារ្យមួយ «CAMBO RAPPER» ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ឧបត្ថម្ភផាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើការចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖...