ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា សកម្មភាព របស់ប្រជាពលរដ្ឋកម្ពុជា ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួសដោយយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។ ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL...
បរទេស៖ ចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាព 2 ដែលជាច្រកឆ្លងកាត់ដ៏សំខាន់នៅក្នុងពាណិជ្ជកម្មនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលតភ្ជាប់ពីទីក្រុង Mae Sot ក្នុងប្រទេសថៃ និង ទីក្រុង Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៨ ខែសីហា ទំនិញថៃត្រូវបានបង្ខំឱ្យចូលប្រទេសមីយ៉ាន់ម៉ាតាមច្រកដែលគ្រប់គ្រងដោយអង្គការប្រដាប់អាវុធជនជាតិភាគតិច Karen (EAOs) វិញម្តង។ យោងតាមគេហទំព័រ...
ម៉ូស្គូ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បានបង្កឱ្យមានការឆាបឆេះរោងចក្រនុយក្លេអ៊ែររុស្ស៊ី និងកន្លែងថាមពលផ្សេងៗទៀត។ ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បានឲ្យដឹងថា កំទេចកំទីពីយន្តហោះដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារម៉ាស៊ីនបំប្លែងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឱ្យឆេះ និងខូចខាត។ វាមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ដោយបន្ថែមថា អគ្គិភ័យត្រូវបានពន្លត់ ហើយកម្រិតវិទ្យុសកម្មនៅរោងចក្រ និងតំបន់ជុំវិញនៅតែមិនផ្លាស់ប្តូរឡើយ។ អភិបាលតំបន់លោក Alexander Drozdenko បានឲ្យដឹងថា នៅក្នុងតំបន់...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិកប្រឈមមុខនឹងប្រទេសអ៊ីរ៉ង់ ព្រោះវាចង់ឱ្យប្រទេសនេះ “ស្តាប់បង្គាប់” ដែលជាការទាមទារដែលលោកហៅថា “ការវាយលុក” ហើយបានប្តេជ្ញាថា ប្រជាជាតិអ៊ីរ៉ង់នឹងទប់ទល់ចំពោះការគំរាមកំហែងនេះ។ ថ្លែងនៅក្នុងទីក្រុងតេអេរ៉ង់ លោក Khamenei បានច្រានចោលការអំពាវនាវឱ្យមានការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានឲ្យដឹងថា អរិភាពរបស់សហរដ្ឋអាមេរិកមានជាប់លាប់ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ មក។ លោកបានសំដៅទៅលើការវាយប្រហារកាលពីថ្ងៃទី១៣ ខែមិថុនាលើប្រទេសអ៊ីរ៉ង់...
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
កណ្ដាល ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ នាឱកាសអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល នៅថ្ងៃទី២៥ សីហា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិច និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ពីបទរារាំងកិច្ចចរចាសន្តិភាពលើអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ថ្លែងទៅកាន់ទូរទស្សន៍ Russia-1 លោក Lavrov បានឲ្យដឹងថា ប្រទេសលោកខាងលិច «គ្រាន់តែស្វែងរកលេស ដើម្បីទប់ស្កាត់ការចរចា»។ លោកបានបន្ថែមថា...
អូតាវ៉ា៖ យោងតាមការចេញផ្សាយព័ត៌មាន ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីកាណាដាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ ការផ្តល់មូលនិធិចំនួន ២ពាន់លានដុល្លារកាណាដា (១.៤៥ ពាន់លានដុល្លារអាមេរិក) ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 ខែមិថុនា ដែលធ្វើឡើងនៅទីក្រុង Kananaskis ប្រទេសកាណាដា។ ការចេញផ្សាយបានឲ្យដឹងថា ទឹកប្រាក់ប្រហែល ៨៣៥លានដុល្លារកាណាដា (៦០៣...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីជួបប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព និងដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩...