ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារ លើឃ្លាំងផ្ទុកមីស៊ីលអ៊ុយក្រែន គ្រាប់រំសេវ និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាទីតាំងដាក់ពង្រាយផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ បានកំណត់គោលដៅលើ “កន្លែងផ្ទុកមីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ Sapsan និងសមាសធាតុរបស់ពួកគេ គ្រាប់រំសេវ និងឃ្លាំងផ្ទុកយន្តហោះ គ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ ក៏ដូចជាចំណុចដាក់ពង្រាយ បណ្តោះអាសន្ន នៃទម្រង់ប្រដាប់អាវុធអ៊ុយក្រែន...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អំពាវនាវដល់ភាគីថៃ កុំបន្តទន្ទា្រនចូលទឹកដីរបស់កម្ពុជា ដែលជាតំបន់ពោលពេញដោយមីនពីសង្គ្រាម ព្រោះ មីនគ្មានភ្នែកនោះទេ បើដើរចូលអាចគ្រោះថ្នាក់។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ «កម្ពុជា ប្រទេសស្រលាញ់សន្តិភាព» ដែលរៀបចំនៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសលទ្ធផល នៃដំណើរការជ្រើសរើសសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA)។ គំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព ហិរញ្ញវត្ថុអាកាសធាតុ និងនិរន្តរភាព នៅក្នុងវិស័យធនាគាររបស់កម្ពុជា ។...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃអាជ្ញាធរមីនបានឲ្យដឹងថា តំបន់ទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ដែលជាតំបន់អតីតសមរភូមិ ពីជំនាន់សង្គ្រាមផ្ទៃក្នុង កម្ពុជា ខណៈតំបន់ទាំងនោះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចូលដោះមីនសេសសល់ ។ លោកទេសរដ្ឋមន្រ្តី បានស្នើទៅភាគីថៃ កុំចូលទៅតំបន់ទាំងនោះឲ្យសោះ ៕
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសនាំមុនគេ បានទទួលស្គាល់ថា «ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន» ហើយកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ភាគីថៃ ថា «កម្ពុជា ដាក់មីនថ្មី»។ ការលើកឡើងរបស់ លោក លី ធុជ...
វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា លោកស្រី និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏ដូចជាប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នឹងធ្វើដំណើរទៅកាន់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកគាំទ្រអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងស្ថិតក្នុងភាពស្លន់ស្លោ បន្ទាប់ពីកិច្ចប្រជុំកំពូល នៅអាឡាស្កា រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ដោយប្រេសិតផ្នែកកិច្ចការងារសេដ្ឋកិច្ច របស់វិមានក្រឹមឡាំង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី អេន...
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសួនច្បារខេត្ត ក្នុង ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តមណ្ឌលគិរី ជាខេត្តទី២៣ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។...