ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ភាគីថៃ យកគ្រាប់មីន PMN-2 មកបង្ហាញប្រតិភូបរទេស ដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង ព្រោះមិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ សីហា លោក អគ្គនាយក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ ការវាយតម្លៃ និងកោតរសរសើររបស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្រោយលោក ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ កាលពីថ្ងៃទី១៦ ខែសីហា...
អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានឲ្យដឹងថា មនុស្សយ៉ាងតិច ១៩៤ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងនៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨០ នាក់បានស្លាប់ បន្ទាប់មកគឺតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន...
ទីក្រុងគែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Dubravka Suica ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកតំបន់មេឌីទែរ៉ាណេ និងរដ្ឋមន្ត្រីបារាំងទទួលបន្ទុកអឺរ៉ុប និងកិច្ចការបរទេស លោក Jean-Noel Barrot ស្តីពីបញ្ហាប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានពិនិត្យជាមួយលោកស្រី Suica អំពីការវិវឌ្ឍន៍នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់លើការបដិសេធរបស់អេហ្ស៊ីប ចំពោះគោលនយោបាយ និងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល...
ហ្គាហ្សា៖ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។ លោក Mahmoud Basal អ្នកនាំពាក្យរបស់អាជ្ញាធរការពារជនស៊ីវិល បានប្រាប់ស៊ីនហួថា មនុស្ស ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលសំដៅលើតង់លំនៅដ្ឋានជនភៀសខ្លួននៅក្នុងសង្កាត់ Al-Rimal ភាគខាងលិចទីក្រុងហ្គាហ្សា។ លោកបានបន្ដថា មនុស្ស ៦នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលសំដៅទៅលើលំនៅដ្ឋានសាលារៀនមួយដែលបានផ្លាស់ទីលំនៅប្រជាជននៅក្នុងសង្កាត់ al-Daraj...
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប សហការជាមួយ ក្រុមការងារចម្រុះ រួមមាន មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ មានលោក ជាប សៅ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ...
បើតាមអ្នកនាំពាក្យដដែល ការបង្ហោះផ្សាយរបស់ Facebook Page នេះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ! សូមប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ និងកុំជឿលើការបង្ហោះផ្សាយរបស់គណនីដែលគ្មានប្រភពច្បាស់លាស់៕
ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថានរួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរ កំពុងចុះពិនិត្យទៅលើហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតចេញពីប្រេងភន្ធនៈ នៃទូររថភ្លើងទឹកប្រេង ធ្លាកចេញពីផ្លូវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីជំនាញក្រសួងបរិស្ថានត្រូវបានចាត់ទៅដល់ទីកន្លែងផ្ទាល់ កាលពីសៀលថ្ងៃទី១៦ ខែសីហានេះ នេះដើម្បីពិនិត្យ ទីតាំងលេចធ្លាយប្រេងចេញស៊ីទែនប្រេងដឹកជញ្ជូនតាមផ្លូវដែក។...
ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមថា ជំនួបនាពេលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅរដ្ឋ Alaska អាចត្រួសត្រាយផ្លូវ សម្រាប់កិច្ចចរចាបីផ្លូវ។ លោក ហ្សេឡិនស្គី បានសរសេរនៅលើទំព័រ X...