ថ្ងៃទី១៥ ខែសីហា ខណៈពេលថ្លែងសុន្ទរកថាក្នុង “ពិធីចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលោកលើកទី២ នៅទូទាំងប្រទេស” លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើងពីទំនួលខុសត្រូវរបស់ជប៉ុន ក្នុងការឈ្លានពានបណ្តាប្រទេសនានានៃទ្វីបអាស៊ី ។ នៅថ្ងៃដដែល លោកបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ហើយសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីក៏បានទៅគោរពវិញ្ញានក្ខន្ធ នៅស្តូបយ៉ាស៊ូគូនីនៅថ្ងៃដដែលដែរដែលបានរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មជ្ឈដ្ឋានមតិអន្តរជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១១៩១៣នាក់...
តាមទិន្នន័យនៃវេទិកាតាមបណ្តាញអ៊ីនធឺណែតឱ្យដឹងថា គិតរហូតដល់ម៉ោង៧ និង៤០នាទី ថ្ងៃទី ១៥ ខែសីហា បរិមាណសរុបនៃការលក់សំបុត្រភាពយន្ត (បូករួមទាំងការកក់សំបុត្រ)ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៥ (ពីខែមិថុនា ដល់ខែសីហា)បានលើសពី៩២០០លានយាន់ប្រាក់ចិន ។ ក្នុងនោះ ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)ដែលជាខ្សែភាពយន្តស្តីពីសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិន ចាប់ពីបានចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដាមក បរិមាណសរុបនៃការលក់សំបុត្រភាពយន្តបានលើសពី២៤០០លានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីមួយក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងជាថ្មីថា លេខទូរសព្ទ ១២៩៧ មិនមែនជាទេវាតា ប៉ុន្តែអាចជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ។ លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ចំនួន២០៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា...
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីបើក...
បាងកក៖ សភាតំណាងរាស្រ្តថៃ បានអនុម័តថវិកាចំនួន ៣,៧៨ ទ្រីលានបាត (ប្រហែល ១១៦,៤៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នៅក្នុងការអនុម័តលើកទី ៣ និងចុងក្រោយរបស់ខ្លួន កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីការជជែកដេញដោលរយៈពេលបីថ្ងៃ។ សភាជាន់ទាបដែលមានសមាជិក ៥០០រូបនៃសភាថៃ បានអនុម័តច្បាប់ថវិកា សម្រាប់ឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមនៅក្នុងខែតុលាជាមួយនឹងសម្លេងគាំទ្រ ២៥៧ សម្លេងប្រឆាំង...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង២១ម៉ឺនកន្លែង នៅទូទាំងប្រទេស។ តាមរយៈការផ្សព្វផ្សាយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវការកម្លាំងពលកម្មជាច្រើនសន្ធឹកសន្ធាប់ មាននៅទូទាំងប្រទេស...
ANCHORAGE ៖ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុង Anchorage រដ្ឋអាឡាស្កា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា វាអាស្រ័យលើប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងធ្វើកូដកម្មកិច្ចព្រមព្រៀង បទឈប់បាញ់ ។ ប្រធានាធិបតីអាមេរិក...
ANCHORAGE៖ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃសុក្រថា លោកមាន “កិច្ចប្រជុំប្រកបដោយផលិតភាព” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅ Anchorage រដ្ឋអាឡាស្កា ប៉ុន្តែកិច្ចប្រជុំកំពូល បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីវិបត្តិអ៊ុយក្រែននោះទេ ។ ប្រធានាធិបតីទាំងពីរបានធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារបស់ពួកគេ នៅឯមូលដ្ឋានរួម Elmendorf-Richardson...