បរទេស៖យោងតាមការចេញផ្សាយរបស់ RTសហភាពអឺរ៉ុបបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយបានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាពួកគេអាចនឹងត្រូវបានបន្ធូរបន្ថយជាថ្នូរនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។ លោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនដែលមិនធ្លាប់មានពីមុនមកលើទីក្រុងមូស្គូជុំវិញជម្លោះអ៊ុយក្រែន។ សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទី១៨របស់ខ្លួនកាលពីខែមុនបន្ទាប់ពីការជជែកដេញដោលជាច្រើនសប្តាហ៍ក្នុងចំណោមរដ្ឋជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ Sky News បានរាយការណ៍នៅដើមសប្តាហ៍នេះថាការពិភាក្សាត្រូវបានធ្វើឡើងអំពីការបន្ធូរបន្ថយវិធានការនេះ។ អ្នកនាំពាក្យម្នាក់របស់គណៈកម្មការអឺរ៉ុប លោកស្រី Arianna Podesta បានច្រានចោលរបាយការណ៍នេះថាជា ការរំពឹងទុកសុទ្ធសាធ ដោយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្លុក នឹងរក្សាសម្ពាធលើប្រទេសរុស្ស៊ីដដែល។ក្នុងនោះផងដែរលោកស្រីបាននិយាយទៀតថាការងារកំពុងដំណើរការរួចហើយនៅលើកញ្ចប់ទី១៩ដែលរំពឹងថានឹងត្រូវបានអនុម័តនៅខែក្រោយ។ យោងតាមរបាយការណ៍របស់ Sky News ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប...
ក្នុងនាមជាប្រទេសកសិកម្មដ៏សំខាន់ ប្រទេសចិនមានផ្ទៃដីបង្កបង្កើនផលតិចជាង ១០% នៃពិភពលោក ប៉ុន្តែត្រូវចិញ្ចឹមប្រជាជនជិត ២០% នៃចំនួនប្រជាជនពិភពលោក ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងយ៉ាងរស់រវើកថា ប្រជាជនចិនត្រូវតែធានាថាកាន់ “ចានបាយ” នៅក្នុងដៃរបស់ខ្លួនឱ្យជាប់គ្រប់ពេលវេលា ។ គិតត្រឹមឆ្នាំ ២០២៤ ទិន្នផលស្បៀងរបស់ប្រទេសចិនសម្រេច បាននូវការប្រមូលផលយ៉ាងច្រើនសន្ធឹក រយៈពេល ២១...
“ប្រសិនបើយើងមិនដឹងប្រវត្តិសាស្រ្តឈ្លានពាន នោះប្រហែលជាអាចប្រព្រឹត្តកំហុសដដែលៗម្តងទៀត” ។ ក្នុងពិព័រណ៍មួយ ដែលដាក់តាំង បង្ហាញពីអំពើឃោរឃៅ ដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុន ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលរៀបចំ ដោយសមាគមសង្គមស៊ីវិលជប៉ុន នាពេលថ្មីៗនេះ អ្នកស្ម័គ្រចិត្តបានពន្យល់ពីមូលហេតុ នៃការរៀបចំពិព័រណ៍នេះ ក្នុងរយៈពេលដប់ឆ្នាំជាប់ៗគ្នា។ ៨០ឆ្នាំក្រោយពីសង្រ្គាម គឺនៅថ្ងៃទី១៥ ខែសីហា ដែលជាទិវារំលឹកការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន សំឡេងបែបនេះ កាន់តែមានអត្ថន័យព្រមានទៅទៀត ។ ការចងចាំប្រវត្តិសាស្ត្រនេះ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម ដែលចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង កាលពីពេលកន្លងទៅហើយឆ្លៀត យកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អ សម្រាប់កងកម្លាំងនគរបាលជាតិ ហើយនឹងត្រូវទទួលខុសត្រូវ ឈានទៅអនុវត្តវិន័យកងកម្លាំង ។ នាយឧត្តមសេនីយ៍ ស ថេត បានលេីកឡេីងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារអំពីក្រុម PangAqua...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានផ្តល់ការហ្វឹកហ្វឺនជូនកងទ័ពកូឡំប៊ីទាំងនៅកម្ពុជា និងនៅឯប្រទេសកូឡុំប៊ី លើជំនាញបោសសម្អាតមីននេះ ជិត ២០០នាក់ហើយ។ តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយក CMAC បានគូសបញ្ជាក់ថា «នៅប្រទេសកូឡុំប៊ី ចាប់ពីថ្ងៃទី២១...
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរ គោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាឱកាសដែល លោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” ដែលជាពានរង្វាន់លើកទី២...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ អាជ្ញាធរមីន ឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ធកម្ពុជា...