បរទេស៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានសរសើរកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាងបីឆ្នាំបន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមការលុកលុយ ខណៈដែលមេដឹកនាំទាំងពីរ បានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃសុក្រ នៅអាឡាស្កា។...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា គោរពបទឈប់បាញ់ ខណៈដែលកងទ័ពរបស់កម្ពុជា មានវិន័យ ដោយឥតមានអ្នកណាម្នាក់ បំពានឡើយ បើទោះបីមានការបង្កហេតុញុះញ៉ង ឱ្យខ្មែរអស់មានអត់ធ្មត់យ៉ាងណាក៏ដោយ ព្រោះថា ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ក្នុងការអនុវត្តបទឈប់បាញ់នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »...
ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុបនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយសាមណៈនិស្សិតព្រះនាម ញ៉ឹល សឿម ដែលទើបនិមន្ត វិលត្រឡប់មកពីប្រទេសថៃ ហើយទទួលបានអាហារូបករណ៍ សម្តេចតេជោ ១០០% មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ...
នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរមើលដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស...
ភ្នំពេញ៖ លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានមកដល់កម្ពុជា សម្រាប់យកព័ត៌មាន ដែលប្រទេសថៃ បានបង្កសង្រ្គាម៥ថ្ងៃ មកលើកម្ពុជា ២៤-២៩ កក្តដា ២០២៥ និង ការអភិវឌ្ឍន៍ របស់កម្ពុជា។ ក្នុងពេលលោកបំពេញបេសកម្ម ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន លោកនឹងនៅកម្ពុជាចំនួន៥ថ្ងៃ។ លោក...
កណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទុកពេល ២៤ម៉ោង ឱ្យម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ធ្វើវីដេអូ សុំទោសសាធារណជន ជាបន្ទាន់ បន្ទាប់ពីបង្ហោះវីដេអូ និយាយថា «ចាប់កូនស្រីពៅគាត់ ភ្លៀងលិចស្ទះផ្លូវអញ អស់ហើយ»។ តាមរយៈសេចក្តីបញ្ជាក់ព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស...
បរទេស៖ ក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ បានប្រកាសពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញនៅត្រីមាសទីពីររបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥នេះ។ បើតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត 40% មកនៅត្រឹម 21.5 ពាន់លានបាត ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី 35.5 ពាន់លានបាតដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
កណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា បុគ្គលលក់ឡេឈ្មោះ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់ ចំពោះវីដេអូសុំទោសនេះ មិនមែនជាករណីដែលសមត្ថកិច្ចជំនាញកំពុងអនុវត្តនោះទេ គឺជាវិដេអូចាស។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជម្រាបជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមមួយចំនួន បានយកវីដេអូ បុគ្គលឈ្មោះ...
ភ្នំពេញ ៖ កម្លាំងជំនាញ CMAC បានប្រទះឃើញគ្រាប់ផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ ក្នុងសង្គ្រាមរវាង កម្ពុជា-ថៃ ។ តាមរយៈបណ្ដាញសង្គមផ្លូវការ របស់លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាល្ងាចថ្ងៃទី១៤...
បរទេស៖ យន្តហោះ MQ-9 របស់អាមេរិក បានហោះក្នុងជម្រៅជិត ១.០០០ គីឡូម៉ែត្រ ហើយហោះពីលើដែនអាកាសម៉ិកស៊ិក ខណៈដែលក្រុងវ៉ាស៊ីនតោន បានបង្កើនយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យពីគេហទំព័រតាមដានការហោះហើរស៊ីវិល FlightRadar24 បង្ហាញថា យាន...