ភ្នំពេញ ៖ គម្រោងវិនិយោគ ចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ សីហា បានឱ្យដឹងថា «ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន៦៧គម្រោង...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតី បើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការ ចូលរួមពីក្រុមប្រឹក្សាសង្កាត់ អនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ រដ្ឋបាលសង្កាត់...
ប៉េកាំង៖ បេសកជនចិន បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា ដោយ ថាការប៉ុនប៉ងណាមួយ ដើម្បីដណ្តើមយកផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ត្រូវតែមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។ តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការ សហប្រជាជាតិលោក Fu Cong បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីចុងសប្តាហ៍ដ៏កម្រមួយ ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលធ្វើឡើងដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអ៊ីស្រាអែល “បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់នេះតែម្តង”...
អង្គការសហប្រជាជាតិ ៖ មន្ត្រីអង្គការសហប្រជាជាតិ មួយរូបបានព្រមានថា ការពង្រីកប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និង ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា អាចបង្កឱ្យមានគ្រោះ មហន្តរាយមួយផ្សេងទៀត នៅក្នុងតំបន់ ហ្គាហ្សាទាំងមូល បើទោះបីជាតំបន់នេះ បានធ្លាក់ក្នុងគ្រោះមហន្ដរាយ មនុស្សធម៌រួចទៅហើយក្ដី។ លោក Miroslav Jenca ជំនួយការអគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកអឺរ៉ុប អាស៊ីកណ្តាល...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញយ៉ាងហោចណាស់សំណល់រាវ ចំនួនជាង១០ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល៧ខែ ក្នុង ឆ្នាំ២០២៥។ សូមបញ្ចាក់ថា គិតត្រឹមដើមខែសីហា...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នូវផែនការមុនចូលនិវត្តន៍របស់ខ្លួន។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា...
ភ្នំពេញ ៖ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី១១ សីហានេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានសម្រេចផ្អាកមុខងារ លោកស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស៊ាន បូរ៉ាត ត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ករណីឆបោកលុយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង ១៦:៤០នាទី ថ្ងៃកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី១២ សីហានេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន ឬពុំធ្លាប់បានធ្វើពីមុនមក។...
ភ្នំពេញ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ការប៉ះទង្គិចប្រដាប់អាវុធ រយៈពេល៥ថ្ងៃ ជាមួយប្រទេសថៃ បានបង្ករផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងខាងយោធា និងជនស៊ីវិល ដែលធ្វើឱ្យយើងអាចយល់ ពីអត្ថន័យសន្តិភាព និងយល់ច្បាស់ពីឆន្ទៈប្តូរផ្តាច់ ការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ។ ក្នុងសន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង៤រសៀល ថ្ងៃទី១១...