បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ដោយដកស្រង់សេចក្តីជូនដំណឹងពីគយ និងការការពារព្រំដែន (CBP) ថា សហរដ្ឋអាមេរិកបានដាក់ពន្ធលើការនាំចូលដុំមាស ។ អ្នកវិភាគនិយាយថា ការសម្រេចចិត្តនេះអាចធ្វើឲ្យប៉ះពាល់ដល់ វិស័យចម្រាញ់មាសរបស់ប្រទេសស្វីស និងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារមាសដុំពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមកាសែត Financial Times ដែលបានចេញផ្សាយរឿងនេះដំបូងគេ...
កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។ តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។ មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា អស់រយៈពេល១៣ថ្ងៃហើយចាប់តាំងពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃ២៩កក្កដា រហូតមកដល់ថ្ងៃ១១ សីហានេះ ដែលភាគីថៃមិនព្រមដោះលែងនិងបញ្ជូនទាហានខ្មែរទាំង១៨រូបមកកម្ពុជាវិញ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ...
ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ព្រមទាំងសប្បុរសជន បាននាំយកអំណោយម៉ូតូហុងដាវេវចំនួន ១០គ្រឿង ប្រគល់ជូនដល់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ម៉ូតូហុងដាវេវ១០គ្រឿងនេះ គឺសម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន...
ប្រ៊ុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានឲ្យដឹងថា កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវតែរួមបញ្ចូលអ៊ុយក្រែន និងសហភាពអឺរ៉ុប ខណៈដែលប្រទេសទាំងពីរ រៀបចំសម្រាប់កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ ដែលអាចកើតមាន នៃជម្លោះនៅអ៊ុយក្រែន ។ លោកស្រីបានលើកឡើងថា “កិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវតែមានអ៊ុយក្រែន និង សហភាពអឺរ៉ុបរួមបញ្ចូល...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ មិនមែនតាមកម្លាំងយោធានោះទេ ។ ការលើកឡើងរបស់លោក ប៉ែន បូណា ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»...
បរទេស៖ ចាប់តាំងពីខែមេសា ការដំឡើង ពន្ធដ៏មុតស្រួចរបស់សហរដ្ឋអាមេរិក លើយានយន្តដែលផលិតដោយសហភាពអឺរ៉ុប បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត រថយន្តដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងជំរុញឱ្យពួកគេស្វែងរកឱកាសនៅអាស៊ី។ កិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងសហភាព អឺរ៉ុប និងសហរដ្ឋអាមេរិកបានបន្ទាបអត្រា ពន្ធពី ២៥ ភាគរយទៅ ១៥ ភាគរយ ដោយបន្ធូរបន្ថយភាពតានតឹងភ្លាមៗ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការបន្ធូរបន្ថយនេះ...
អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា បណ្តាញសង្គម YouTube បានលុបគណនីដែលមានអ្នកទស្សនា ២ លាននាក់របស់អ្នកកាសែតអ៊ុយក្រែន ដែលនិរទេសខ្លួន នាង Diana Panchenko ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅលើមេដឹកនាំប្រទេសអ៊ុយក្រែនលោក Vladimir Zelensky ។ នៅឆ្នាំ ២០២៣ ទីក្រុងគៀវបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើអតីត ពិធីករទូរទស្សន៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បាតុករអ៊ីស្រាអែល រាប់ពាន់នាក់បានធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងក្រុង Tel Aviv ក្រុង Jerusalem និងទីក្រុងដទៃទៀត កាលពីយប់ថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការដណ្តើមយកក្រុង Gaza។ វាត្រូវបានគេមើលឃើញថា គឺជាការតវ៉ាដ៏ធំបំផុតមួយ ដែលមិនធ្លាប់ឃើញពីមុនមក...