ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តបង្រ្កាប ក្រុមក្មេងទំនើងជិត ១០ករណី និងឃាត់ខ្លួនមនុស្សជាង ១០នាក់ ខណៈករណីល្បែងស៊ីសង ខុសច្បាប់ បង្ក្រាបបាន៤ទីតាំង និងឃាត់ខ្លួនមនុស្ស២២នាក់ ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង...
តាកែវ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំរនាម និងឃុំខ្វាវ ស្រុកទ្រាំង ក្នុងខេត្តតាកែវ។ ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមកចូលរួមចំនួន ២៧៧នាក់...
សៀមរាប ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១ ៨៥០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំស្ពានត្នោត ឃុំល្វែងឬស្សី ឃុំគោកធ្លកក្រោម និងឃុំគោកធ្លកលើ ស្រុកជីក្រែង ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។...
បន្ទាយមានជ័យ ៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អមដោយ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យ រួមជាមួយ លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចោទសួរថា តើ សម រង្ស៊ី ជាមនុស្ស ឬជាសត្វ? តើ សម រង្ស៊ី ស្នេហាជាតិ ឬក្បត់ជាតិ? បន្ទាប់ពីសរសើរកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា និងបង្អាប់កងទ័ពខ្មែរទៅវិញ។ តាមរយៈបណ្ដាញសង្គម ផ្លូវការ នាថ្ងៃទី១១...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការវិនិយោគ ដោយផ្ទាល់នៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»...
ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកងទ័ពគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ អន្តរជាតិនិងក្នុង តំបន់ពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ ដែល បង្កឡើងដោយ ភាគីយោធាថៃ ក្នុងពេលប្រជុំជួរត្រួតពិនិត្យ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា សំដីរបស់មេបញ្ជាការ យោធភូមិភាគទី២របស់ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំង គឺការបង្កហេតុ និងមានចេតនាគិតទុកជាមុនក្នុងការបំពានកម្ពុជា ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកស្រី...
ភ្នំពេញ ៖ ដើម្បីឱ្យស្របតាមរដូវកាលមានភ្លៀងធ្លាក់ ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំដោយឥតគិតថ្លៃ នៅតាមថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើ នានាទូទាំងប្រទេស ក្នុងមានថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ផងដែរ។ ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោមប្រធានបទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង...