ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្បួនធម្មយាត្រាដើម្បីសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងអញ្ជើញពិនិត្យ លើការរៀបចំការការពារ...
បន្ទាយមានជ័យ៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ...
ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា (MACPP) បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញ់ដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើវត្តតាមន្តសែនជ័យក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាម រយៈគេហទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ បានឱ្យដឹងថា “ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា និងមានការសម្របសម្រួលពី...
កំពង់ធំ: លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំចំណាលើ ដែលលោកតំណាងអោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី បានរៀបចំពិធីបុណ្យបាំងស្គូលនិងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ របស់យុទ្ធជនជួរមុខដែលបានពាក់លី ក្នុងសមរភូមិក្នុងអំឡុង ពេលបុព្វហេតុការពារបូរណៈភាពទឹកដី ព្រមទាំងបានអញ្ជើញប្រគេនទៀនព្រះវស្សានិងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនជភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍...
តាកែវ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារ ចំនួន ១៦០កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំរនាម និងឃុំខ្វាវ ស្រុកទ្រាំង ក្នុងខេត្តតាកែវ ។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ជម្លោះអ៊ុយក្រែនអាចកើនឡើងដល់សង្គ្រាមលោកលើកទី៣ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកពីមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបានអះអាងជាញឹកញាប់ថា ភាពតានតឹងជាសកលបានឈានដល់កម្រិតកំពូល នៅពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ឈានដល់ចំណុចទាបបំផុត ក្រោមការដឹកនាំរបស់លោក Joe Biden ។...
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានស្រែកដាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលបានព្យាយាមបន្ទាបពីភាពសំខាន់នៃរបាយការណ៍អំពីភាពអត់ឃ្លាននៅក្នុងតំបន់ ហ្គាហ្សា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ Parach Rattanaichaiphan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ជាការឆ្លើយតបនឹងសារ និងរូបភាពដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត អំពីការស្លាប់របស់អនុសេនីយ៍ឯក Pattarawut...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចូលយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សាបេតិកភណ្ឌរួមគ្នារបស់មនុស្សជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយដែលរឹងមាំ។ ការលើកឡើងរបស់ លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៨ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ក្រោយសារមន្ទីរជាតិ) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌...
អាស៊ាន ៖ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានឲ្យដឹងថា រដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងខិតខំរក្សាអព្យាក្រឹតភាព លើកកម្ពស់ការទូត និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាព ចំពេលមានភាពតានតឹង ពិភពលោកកាន់តែខ្លាំងឡើង និងបញ្ហាប្រឈមផ្នែកបរិស្ថាន ។ ថ្លែងក្នុងពិធីអបអរសាទរ ទិវាអាស៊ានលើកទី៥៨ ដែលប្រារព្ធឡើងក្រោមប្រធានបទ “ឆ្ពោះទៅរកអនាគតអាស៊ាន...