ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ...
ភ្នំពេញ ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ តាមរយៈសេចក្ដីណែនាំ ដដែល បានឱ្យដឹងថា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក...
ត្បូងឃ្មុំ៖ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានបង្ហាញពីវឌ្ឍនភាពនៃពលករខ្មែរត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកក្រូចឆ្មារ ដែលក្នុងនោះមានពលករសរុបចំនួន ៧៥០នាក់ ស្រី ២៧៩នាក់ ពលករបានការងារធ្វើមាន ២០២នាក់ ស្រី ៧០នាក់ ពលករមកប្រកបរបរផ្ទាល់ខ្លួន មាន ២០១នាក់ ស្រី ៨១នាក់ ពលករមិនទាន់បានការងារធ្វើមាន ៣៤៧នាក់...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្លែងនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី 29 ខែសីហាថា លោកស្រីទទួលយកដោយការគោរព ចំពោះសេចក្តីសម្រេច របស់តុលាការ ប៉ុន្តែក្នុងនាមជាបុគ្គលម្នាក់ លោកស្រីរក្សានូវភាពគ្មានទោស និងមានចេតនាល្អ ក្នុងការបម្រើប្រទេសជាតិទាំងមូល។ នៅក្នុងសំឡេងការសន្ទនានោះ លោកស្រីមិនបានសុំអ្វីសម្រាប់ខ្លួន ឯងទេ ប៉ុន្តែមានការព្រួយបារម្ភអំពីជីវិត របស់ទាហាន និងជនស៊ីវិល...
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុនអ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ស្ថិតនៅឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្របសម្រួល តាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្រុមការងារនេះមានការចូលរួមពីលោក សុខ ប៊ុនវីរៈ លោក...
បរទេស ៖ បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនៅសល់ចំនួនប្រាំរូប ដើម្បីបន្តតំណែងអតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra រួមមានអតីតមេដឹកនាំ របបយោធា និងអតីតនាយករដ្ឋមន្ត្រី នោះគឺឧត្តមសេនីយ៍ Prayut Chans-o-cha ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ និងក៏មានមេដឹកនាំគណបក្ស Bhumjai Thai ដែលជាមេដឹកនាំគណបក្សប្រឆាំង លោក Anutin Charnveerakul ផងដែរ។...
បរទេស៖ តុលាការធម្មនុញ្ញ បានសម្រេចបណ្តេញលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តី បន្ទាប់ពីមានការបែកធ្លាយ តាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ គណៈរដ្ឋមន្ត្រីទាំងមូល ក៏នឹងត្រូវបណ្តេញចេញពីតំណែងផងដែរ តាមរដ្ឋធម្មនុញ្ញ ហើយ សភានឹងប្រជុំជ្រើសរើសមេដឹកនាំថ្មីរបស់ថៃ។
BREAKING: នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។ Khasod English បានផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី ដែល“បានបង្ហាញពីភាពទន់ខ្សោយនៃនយោបាយក្នុងស្រុក [ថៃ]”។ តុលាការក៏បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ឡើយ ឱ្យតែប្រជាពលរដ្ឋខ្មែរពិតប្រាកដ។ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារ បញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ សីហា នេះ លោកឧត្តមសេនីយ៍ឯក តុប...