បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរជាង៦០ម៉ឺននាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ។ លោក សុខ លូ បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី...
កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃកិច្ចប្រជុំGBC ត្រង់ចំណុចទី៧ ក្នុងចំណោមទាំង១៣ចំណុចបានកំណត់ថា ក្នុងករណីមានជម្លោះប្រដាប់អាវុធ ទោះចេតនា ឬអចេតនាក៏ដោយ កម្ពុជា-ថៃ ត្រូវតែពិគ្រោះយោបល់ភ្លាមៗ នៅថ្នាក់មូលដ្ឋាន តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់ ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកើនឡើង នៅតាមព្រំដែនទាំងមូល ព្រោះកាលណាជម្លោះអូសបន្លាយ នឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជនស៊ីវិល ទាហានទាំងសងខាង និងបង្កើនភាពតានតឹង ដោយហេតុនេះធ្វើឲ្យស្មុគស្មាញ...
កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃការបញ្ចប់កិច្ចប្រជុំGBC នារសៀលថ្ងៃ៧ សីហា លើទឹកដីម៉ាឡេស៊ីថៃ យល់ព្រមគោរព តាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលទាហាន ដែលត្រូវបានចាប់ខ្លួន រួមទាំងស្ថានភាពរស់នៅ ទីជម្រក អាហារ និងការថែទាំវេជ្ជសាស្រ្ត ក្នុងករណីមានរបួស ។ ក្នុងនោះប្រសិនបើភាគីម្ខាងចង់នាំយកទាហាន ឬជនស៊ីវិល ដែលរងរបួសរបស់ខ្លួន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ភាគីម្ខាងទៀតមកព្យាបាលនោះ...
កូឡាឡាំពួរ ៖ កម្ពុជានិងថៃយល់ព្រមមិនប្រើប្រាស់កងកម្លាំង គ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងវត្ថុស៊ីវិលគ្រប់កាលៈទេសៈទាំងអស់ ព្រោះសកម្មភាពបែបនេះនឹង មិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់សហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិ ដែលធ្វើឲ្យខូចមុខមាត់ពិភពលោក នៃភាគីដែលមិនគោរពតាម ៕
កូឡាឡាំពួរ ៖ ភាគីទាំងសងខាងគឺកម្ពុជា-ថៃបានយល់ព្រមគ្នាថា នឹងមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង ។ នេះរាប់បញ្ចូលទាំងសកម្មភាពយោធា ដើម្បីចូលទៅក្នុងលំហអាកាស របស់ភាគីម្ខាងទៀត និងទឹកដី ឬទីតាំងនានា ។ ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ក្នុងការបដិសេធមិនសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬបន្ទាយណាមួយលើសពីភាគីរបស់ខ្លួន៕
កូឡាឡាំពួរ ៖ កម្ពុជា-ថៃបានព្រមព្រៀងឯកភាពគ្នាថា នឹងមិនបង្កើនកងកំលាំង នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃទាំងមូល ព្រោះការពង្រឹងណាមួយ នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីដោះស្រាយស្ថានការណ៍ ៕
ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជានិងថៃ គឺភាគីទាំងពីរ យល់ព្រមរក្សាការដាក់ពង្រាយ កងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ ជាពិសេសមិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះ ទៅកាន់ទីតាំងភាគីម្ខាងទៀត ។ ការយល់ព្រមនេះ ខណៈបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានយល់ព្រម លើបទឈប់បាញ់ដែលពាក់ព័ន្ធ នឹងសព្វាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលបំណងយោធារបស់ ភាគីណាមួយក្នុងគ្រប់ករណី និងគ្រប់វិស័យ។ ជាមួយគ្នានេះ ភាគីទាំងសងខាង...
កូឡាឡាំពួរ ៖ ក្រសួងការពារជាតិបានប្រកាស លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទីថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌ នៃបទឈប់បាញ់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការប្រព្រឹត្តទៅ ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។...