បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការងារសន្តិសុខជាតិឥណ្ឌា លោក Ajit Doval គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាការពារជាតិ និងសន្តិសុខ ។ លោកDoval ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី ហើយទំនងជានឹងពិភាក្សាអំពីការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមទៀត នេះបើយោងតាមរបាយការណ៍ដដែល។ បច្ចុប្បន្ន ប្រទេសឥណ្ឌាមានប្រព័ន្ធ S-400 ចំនួន៣គ្រឿងមកហើយដែលជាផ្នែកមួយនៃការបញ្ជាទិញធំជាងចំនួន៥ដែលទិញពីប្រទេសរុស្ស៊ី។ ប្រព័ន្ធនេះត្រូវបានគេដាក់ឱ្យប្រើក្នុងអំឡុងពេលការប្រឈមមុខដាក់គ្នាផ្នែកយោធារបស់ប្រទេសប៉ាគីស្ថានក្នុងខែឧសភា។...
ភ្នំពេញ៖សាកលវិទ្យាល័យបៀលប្រាយ បានប្រគល់អាហារូបករណ៍សិក្សា១០០% រយៈពេលមួយចប់កម្មវិធីសិក្សាជូនដល់និស្សិត យឿង ម៉ៃរាក់ ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី១ ឆមាសទី២ នៅក្នុងមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។ ប្អូនយឿង ម៉ៃរាក់ ជាកូនរបស់យោធិនពលី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិ នៅក្នុងសមរភូមិការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ការផ្តល់អាហារូបករណ៍របស់សាកលវិទ្យាល័យបៀលប្រាយ ជូនដល់និស្សិតគឺជាការចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់គ្រួសារពលី និងជាការបង្ហាញនូវការគោរពកោតសរសើរ និងដឹងគុណចំពោះវីរៈភាព និងការលះបង់របស់បងប្អូនកងទ័ពពលីទាំងអស់...
ភ្នំពេញ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានជួបសំណេះសំណាលជាមួយប្អូនស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយា របស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា រហូតមករសៀលថ្ងៃ៦ សីហានេះ ស្ថានការណ៍នៅតំបន់ជួរមុខ ក្នុងទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈតំបន់អានសេះ ក៏មិនទាន់មានបញ្ហាអ្វីកើតឡើងដែរ បន្ទាប់ពីបន្លាលួសដែលកងទ័ពថៃ បានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នោះ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងថា កម្ពុជានៅតែបន្តការតាំងចិត្ត ដោយអត់ធ្មត់ ចំពោះការបង្ករឿងរបស់ថៃ ជាហូរហែរចោទប្រកាន់មកលើកម្ពុជា ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២៥ លោក ជុំ...
ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចាត់តំណាងទូតចិននាំយក ថវិកាចំនួន ១០០ ០០០ដុល្លារ ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់រៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាម ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់កងទ័ពថៃលើកម្ពុជា ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួល ពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។ ការណែនាំបែបនេះរបស់ លោក...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានក្រុមព័ត៌មាន ទាន់ហេតុការណ៍ (HOTLINE) ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូល របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ សីហា នេះ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ បើតាមការសន្និដ្ឋានពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ស្រ្តីបារាំងម្នាក់ ដែលបានបាត់ខ្លួន ត្រូវបានរកឃើញថា ស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ចូលក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរ អាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាបដែលអាចបណ្តាលមកពីគាំងបេះដូង ។ នេះបើយោងតាមស្នងការនគរបាលខេត្តសៀមរាប នាថ្ងៃ៦ សីហា។ ស្ត្រីបារាំងនេះមានឈ្មោះ Lisa Girard-Fabre អាយុ២៤ឆ្នាំ...
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ គ្រប់ផ្នែកទាំងអស់ បានជួយសម្របសម្រួលដំណើរ វិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ។ លោក អភិបាលខេត្ត...