ខេត្តព្រៃវែង ៖ លោក ហែម ហឿន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយឱកាសការងារជាង២៥ម៉ឺនកន្លែង និងបង្កើនការចុះឈ្មោះ ចូលរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ ជូនដល់ប្រជាពលរដ្ឋប្រមាណ ៩៤០នាក់ ក្នុងឃុំចំនួន៤ នៃស្រុកកំចាយមារ ខេត្តព្រៃវែង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក...
ភ្នំពេញ ៖ កម្ពុជា បានគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈសភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា «គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់»។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥បានចេញសេចក្ដីណែនាំអភិបាលរាជធានី-ខេត្ត ស្ដីពី ការហាមឃាត់ការបង្ហោះយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាត ក្នុងរយៈពេល ១៥ថ្ងៃ។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថា «ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ...
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពាន របស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យ បានជម្រាបជូនព័ត៌មាន...
ឧត្ដរមានជ័យ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រកបការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងសមរភូមិប្រយុទ្ធ និងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសជុំវិញពិភពលោក ដេីម្បីនាំឱ្យវីរៈកងទ័ពទទួលជ័យជម្នះលេីសមរភូមិ និងប្រទេសកម្ពុជាទាំងមូលទទួលភាពឈ្នះលេីកិច្ចការបរទេសយ៉ាងធំធេង។...
កូរ៉េ ៖ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់ បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍ សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទ ឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃ យល់ព្រមទៅតុលារការអន្តរជាតិ...
ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង ថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ជូនដល់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈដែលម៉ូតូទាំង១០គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះ ទទួលពីសប្បុរជនមុន១ថ្ងៃប៉ុណ្ណោះ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូន...
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា។ ពិធីបរិច្ចាគឈាមគាំទ្រកម្លាំងជួបមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និង...