ភ្នំពេញ ៖ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន បានចាត់ទុកការគាំទ្រ របស់ប្រទេសចិន លើបទឈប់បាញ់កម្ពុជា-ថៃ គឺបានរំលេចយ៉ាងច្បាស់បន្ថែមទៀត ពីគុណតម្លៃ នៃសន្តិភាពដែលជាហ្សែន របស់ប្រជាជាតិកម្ពុជានិងចិន ។ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា...
កំពង់ធំ៖ រថយន្តធុនធំដឹកអង្ករដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកព្រំដែនកំពង់ស្រឡៅ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មាន ការអះអាងជាផ្លូវការ ពីសមត្ថកិច្ច...
នៅថ្ងៃទី០១ ខែ កញ្ញាឆ្នាំ ២០២៥ ស្របតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និង ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់នៅចំណុចភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូត...
ភ្នំពេញ ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលយកសំណើ ក្នុងការជំរុញអោយភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...
ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលរួមមានចំនួន 35.837 ពាន់ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធលើសពី 1.651 ពាន់ពាន់លានដុង (ប្រហែល 62.65 លានដុល្លារ) ដែលជាកំណើនដ៏គួរឱ្យកត់សម្គាល់ 65 ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរចំនួន 79,000 ដែលដឹកអ្នកដំណើរ 14.4 លាននាក់ ខណៈពេលដែលបានបង់ពន្ធ និងថ្លៃសេវាផ្សេងៗជូនជាតិជាង 4.528 ពាន់ពាន់លានដុង (ប្រហែល 171.82 លានដុល្លារអាមេរិក)។ សូចនាករហិរញ្ញវត្ថុដ៏រឹងមាំ និងទ្រព្យសម្បត្តិរួមលើសពី 112 ពាន់ពាន់លានដុង (ប្រហែល 4.25 ពាន់លានដុល្លារ)...
កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី អគ្គីភ័យ កើតឡើង នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កម្លាំង កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ពន្លត់បាន១០០%។ កម្លាំងជំនាញ ចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា...
អូស្លូ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍ ហើយពួកគេបានជំរុញជាឯកច្ឆ័ន្ទឱ្យសហរដ្ឋអាមេរិ កពិចារណាឡើងវិញ នូវការសម្រេចចិត្តថ្មីៗ របស់ខ្លួនក្នុងការបដិសេធទិដ្ឋាការ ចូលរបស់មន្ត្រីប៉ាឡេស្ទីន ។ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុង “បដិសេធ និងដកហូតទិដ្ឋាការ ពីសមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងអាជ្ញាធរប៉ាឡេស្ទីន (PA) មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ”...
កៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា អតីតប្រធានសភាអ៊ុយក្រែន លោក Andriy Parubiy ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកនយោបាយអាយុ ៥៤ ឆ្នាំនៅនឹងកន្លែង។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសកំពុងតាមស្វែងរកជនសង្ស័យ ដែលក្លែងខ្លួនជាអ្នកដឹកជញ្ជូន ហើយបានរត់គេចខ្លួនដោយម៉ូតូអគ្គិសនី។...
តាកែវ ៖ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ ក្រោយពីមានបទឈប់បាញ់។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួន ដង្ហែធម្មយាត្រា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបិទចរាចរណ៍ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ក្នុងរយៈពេល៣ឆ្នាំ ដោយសារគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ សេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា ក្រសួងបាន និងកំពុងអនុវត្តគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)...