ភ្នំពេញ ៖ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃ១ កញ្ញានេះ នៅតែបន្តដំណើរការ របស់ខ្លួនទៀត ដើម្បីស្វែងរកយុត្តិធម៌ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ក្រោយមានព័ត៌មាន បែកធ្លាយវិញ្ញាសាគណិតវិទ្យា ។ យោងតាមសេចក្តីជូនដំណឹងរបស់ ACU នាថ្ងៃ១ កញ្ញានេះ បានឲ្យដឹងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅបន្តការងារ រាប់ទាំងការប្រជុំបូកសរុប វាយតម្លៃ...
ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លងដែន ផ្សេងទៀត។ ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន។ សូមរំលឹកថា ក្រោយមានបទឈប់បាញ់ភាគីកម្ពុជា បានអនុវត្តន៍បានយ៉ាងល្អ និងរក្សាភាពអត់ធ្មត់ខ្ពស់ ចំពោះសកម្មភាពបង្កហេតុរបស់ភាគីថៃ ដែលបានបន្តឈ្លានពានចូលទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ហ៊ុំព័ត្រយកផ្ទះប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិជោគជ័យនិងព្រៃចាន់...
កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន៧២៨ គ្រួសារ ក្នុងក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥...
ភ្នំពេញ ៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោង កែលម្អការអប់រំកម្រិតមូលដ្ឋាន នៅប្រទេសកម្ពុជានៅថ្ងៃនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះ។ ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារអាម៉េរិក...
ភ្នំពេញ ៖ មុនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ធ្វើដំណើរទស្សនកិច្ច នៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរ ខាងជាប់ជានិច្ច។លោក ជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ ដ៏ធំធេងរបស់មិត្តចិន ចំពោះការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រធានាធិបតីចិន លើកទឹកចិត្តឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាន នូវការអនុវត្តគម្រោង ឱ្យបានទាន់ពេលវេលា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន...
បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន ទប់ស្កាត់បង្រ្កាបបាន នៅជនបរទេស ជាជនជាតិថៃ និងភូមា សរុបចំនួន៨នាក់ ដែលបានធ្វើសកម្មភាពផ្សេងគ្នាលួចឆ្លងដែនចេញ-ចូលកម្ពុជាដោយខុសច្បាប់ កាលពីយប់ និងទាបភ្លឺ ថ្ងៃទី៣១ សីហា២០២៥ ចំនុចជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥...
ភ្នំពេញ៖ នៅវេលាម៉ោង ១០.១៥ នាទី ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ...
ភ្នំពេញ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បី គាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់ អាវុធនៅព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ។សូមរំលឹកថា ក្រោយសង្រ្គាម៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវរងការខូចខាតជាដំណំ ដោយសារការទម្លាក់គ្រាប់បែកពីលើយន្ដហោះចម្បាំងនិងបាញ់ផ្លោង...