ប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៦ ៖ តំណាងនិយោជក ទាមទារតំឡើង ១០ដុល្លារថែមទៀត IMF ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤,៨% អាជ្ញាធរខេត្តតាកែវ ហាមឃាត់រាល់ការបង្ហោះដ្រូន ខ្លែង ប៉េងប៉ោង នៅជិតអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក កែវ រតនៈ៖ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវ...
លោក ដូណាល់ ត្រាំ ចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក តើការចោទអង្គការសហប្រតិបត្តិការសៀងហៃថាជា អាយ៉ងរបស់ចិន ឬជា “ណាតូក្រហម ជាការពិតទេ? ប្រេសិតពិសេសលោក Putin ប្រកាសឈ្មោះមហាអំណាច ២ប្រទេស ដែលអាចចូលរួមគម្រោងប្រេង និងហ្គាសនៅតំបន់ អាក់ទិកជាមួយគ្នា ព្រឹទ្ធសភាថៃ អនុម័តថវិកាជាង ១១៦ពាន់លានដុល្លារ...
ព្រះវិហារ៖ ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ស្រី ចាន់ សុខរ៉ា ត្រូវជាកូនវីរៈយុទ្ធជន ចាន់ សូ ជាយោធាជួរមុខទិសមុំបីនៅហ្នឹងកន្លែងបុណ្យសពដែលមានទី តាំងស្ថិតនៅក្នុងវត្តទួលអណ្ដែត ទីរួមស្រុកជាំក្សាន្ត តាមរយៈលោក គីម...
ភ្នំពេញ ៖ ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ FAMILY MART ដ៏ល្បី ដែលមានចំនួន ១៦,៣២០ ទីតាំងនៅប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន MIRARTH HOLDINGS INC. ព្រមទាំង ក្រុមហ៊ុន ITOCHU CORPORATION។ នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា...
លោក ឃឹម សុកខស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការស្រាវជ្រាវនិងឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មុខសាលាបឋម សិក្សា ស្ថិតនៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួ ច ខេត្ដកំពង់ស្ពឺ អ្នកបង្ហោះម៉ូតូមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ ។ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវក្រោយឃេីញប្រភព បណ្ដាញសង្គម ហ្វេសប៊ុកបានធ្វេីការបង្ហោះចែកចាយរូបភាពនៃសកម្មភាពខាងលេី...
ភ្នំពេញ ៖ ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន នៅបន្តចែកជូនកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជន ពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះ កូនឈើថ្នាក់តំបន់នានាផងដែរ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង...
ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លើកឡើងថាប្រជាពលរដ្ឋនៅភ្នំពេញ រស់នៅរបៀបស៊ីវីល័យ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានទាំងមូលស្អាត គ្មានសំរាម និងមានបរិស្ថានល្អ រស់នៅប្រកបដោយសុខភាពល្អ។ ការលើកឡើងរបស់ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា...
ត្បូងឃ្មុំ៖ ជំនួបជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ធ្វើបានល្អដោយយកឈ្នះលើព្រៃវែង ក្នុងលទ្ធផល8-2កាលពីសប្តាហ៍ទី៧ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអបអរសាទរ និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករសមាគមកីឡាបាល់ទាត់ត្បូងឃ្មុំ ថវិកាចំនួន ១លានរៀល។...
តេអេរ៉ង់ៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បានឲ្យដឹងថា ផ្លូវសម្រាប់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកមិនត្រូវបានបិទនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Larijani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Larijani បានបន្ថែមថា អ៊ីរ៉ង់ស្វែងរកការចរចា “សមហេតុផល” ដោយសង្កត់ធ្ងន់ថា “ដោយការលើកឡើងនូវបញ្ហា ដែលមិនអាចសម្រេចបាន ដូចជាការរឹតបន្តឹងមីស៊ីល អាមេរិក បានកំណត់ផ្លូវមួយ...
ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ ខណៈដែលយោធាអ៊ីស្រាអែល បានជំរុញឱ្យប្រជាជនទីក្រុងហ្គាហ្សា ចាកចេញ មុនពេលការប្រយុទ្ធគ្នាកាន់តែកើនឡើង។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល របស់តំបន់ហ្គាហ្សា បានប្រាប់កាសែត Xinhua ថាមនុស្ស ១៤ នាក់...