បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅលើវេទិកា Truth Social របស់លោកក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ដើម្បីបង្ហាញពីជ័យជំនះលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥...
កោះកុង ៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងថ្មី បានប្ដេជ្ញាខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។ ការប្ដេជ្ញាចិត្តរបស់ លោកស្រី ឈី វ៉ា បន្ទាប់ពីប្រកាសទទួលភារកិច្ចថ្មី ជាអភិបាលខេត្តកោះកុង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស...
ខេត្តបាត់ដំបង៖ លោកអនុសេនីយ៍ឯកសុខ លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំកម្លាំងចុះបង្ក្រាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០.ខែសីហា.ឆ្នាំ២០២៥ នៅចំណុច ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងកម្លាំងអាវុធហត្ថស្រុកសំពៅលូន សហការណ៍ ការិយាល័យជំនាញរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់៕ -វត្ថុតាងដកហូត១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ ស ថ្លា...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីមានរៀបចំកម្មវិធីបំពាក់មេដាយសហមេត្រី ជូនដល់ក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថានេះជាលើកទី២ ដែលក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាបានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតនៃសង្គមស៊ីវិលប្រទេសយើងទាំងពីរ កម្ពុជា-ចិន លើបុព្វហេតុផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកបានរំលេចពីសមិទ្ធផលជាច្រើនចាប់ពីឆ្នាំ២០១៨ ដែលមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាសម្រេចបានក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក់ស្តែងអណ្តូងទឹកចំនួន២០០ អគារសិក្សាកម្ពស់២ជាន់មាន១២បន្ទប់ ចំនួន២ខ្នង ការអភិវឌ្ឍភូមិតាននក្លាយជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រ...
កោះកុង ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ សូមបញ្ជាក់ថា លោកស្រី ឈី វ៉ា ត្រូវបានតែងតាំង ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា...
«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិបានចងចាំឥតបំភ្លេចបាននូវសមិទ្ធផលអស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏សម្បូរបែបដោយផ្តើមចេញពីស្មារតីនៃសេចក្តីស្នេហាចំពោះគុណតម្លៃសន្តិភាព និងយុត្តិធម៌ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយជីវិត និងឈាមរបស់ប្រជាជនចិន។ ស្មារតីតស៊ូដើម្បីសន្តិភាពរបស់ប្រជាជនចិននេះមិនត្រឹមសម្រេចបាននូវការរំលត់ទាំងស្រុងនូវសង្គ្រាមលោកប្រឆាំងហ្វាស៊ីសដែលជាសង្គ្រាមសកលមានទំហំធំជាងគេនិងបង្កការខូចខាតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងបានរំលេចយ៉ាងច្បាស់នូវវីរភាពដ៏អង់អាចក្លាហានរបស់បុព្វការីជនជាតិចិនលើជនជាតិជប៉ុនដែលជាជនឈ្លានពាន ដោយបានបង្ហាញថាគុណូបការៈរបស់ជនជាតិចិននៅក្នុងការតស៊ូយ៉ាងស្វិតស្វាញរវាងយុត្តិធម៌និងភាពអយុត្តិធម៌ រវាងពន្លឺសុភមង្គលនិងភាពងងឹតអពមង្គល រវាងវឌ្ឍនភាពសង្គ្រាមនិងអំពើឈ្លានពានសាហាវយង់ឃ្នង។ «៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលពិភពលោករំលឹកដល់សន្តិភាពនៅក្នុងសមរភូមិអាស៊ីបូព៌ាដោយប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបានជ័យជម្នះដ៏មហិមាលើសង្គ្រាមតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ហើយវាក៏ជាពេលវេលាដែលប្រវត្តិវិទូសកលលោកបានចារឹកបញ្ចូលក្នុងស្នាដៃការពារសន្តិភាពរបស់ប្រជាជាតិចិនកាលពី៨០ឆ្នាំមុន។ ដោយឡែកឆ្នាំ២០២៥ ជាខួប៨០ឆ្នាំដែលប្រវតិ្តវិទូនឹងកត់បញ្ចូលបន្ថែមទៀតនូវវីរភាពរបស់ប្រជាជាតិចិន...
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ បានណែនាំប្រជាពលរដ្ឋនៅជិតអាកាសយានដ្ឋានអន្ដរជាតិតេជោ កុំបង្ហោះដ្រូន ខ្លែង ប៉េងប៉ោង ព្រោះថា នឹងមានការហោះហើរ ត្រួតពិនិត្យឋបនីយភណ្ឌនាំផ្លូវ ឃ្លាំមើលដែនអាកាស និងនាំផ្លូវចុះចត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជា នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវមក ពុំមានប្រទេសណា មានថាមពលស្អាតច្រើនដូចកម្ពុជាទេ ។ ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក កែវ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមនឹងទទួលបានសមទ្ធផលថ្មី គឺការដែលកំពុងសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ដោយថាមពលនេះ នឹងជួយឱ្យកម្ពុជា ធានាបាននូវការផ្គត់ផ្គង់អគ្គិសនី ដែលមាននិរន្តរភាព ស្ថេរភាព និងបានល្អនៅថ្ងៃអនាគត ។ ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣...
យូអិន៖ អ្នកការទូតចិនបានឲ្យដឹងនៅឯវេទិកា Bled Strategic Forum ដែលជាសន្និសីទគោលនយោបាយការបរទេសឈានមុខគេរបស់ប្រទេសស្លូវេនីថា អង្គការសហប្រជាជាតិ មិនអាចខ្វះបាន ប៉ុន្តែត្រូវការកំណែទម្រង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Hongbo អតីតតំណាងពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុប និងជាអតីតអគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ក្នុងអំឡុងកិច្ចប្រជុំស្តីពីការធ្លាក់ចុះនៃសម្ព័ន្ធភាព និងភាពជាដៃគូដែលកំពុងលេចធ្លោនៅក្នុងវេទិកានេះ។ លោកបានលើកឡើងថា “អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តររដ្ឋាភិបាលដ៏ធំបំផុត ហើយយើងត្រូវការវា ប៉ុន្តែវាទាមទារឱ្យមានកំណែទម្រង់។...