ឆ្នាំនេះគឺខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងឱឡារិក។ ថ្ងៃទី៣ ខែកញ្ញា កាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី៧០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា? ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយពេលអនាគត។ ការរំលឹកគឺដើម្បីចងចាំ។រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល ១៤ឆ្នាំបានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។...
“នេះជាផលិតផលសាធារណៈ ដ៏សំខាន់មួយដែលប្រទេសចិន ផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការ ដោះស្រាយបញ្ហាប្រឈមលើវិស័យ អភិបាលកិច្ចសកល នាពេលបច្ចុប្បន្ន ” ។ ល ។ មជ្ឈដ្ឋានមតិអន្តរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង លើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ...
ប៉ៃលិន ៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញចុះវាស់វែង និងកំណត់ដីចំណីផ្លូវជាក់ស្តែង ពីចំណុច ធនាគារកាណាឌីយ៉ា រហូតដល់ចំណុចផ្លូវបំបែក ការរ៉ាស់សាំង មាន មាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រីកផ្លូវ និងកែលម្អសោភ័ណភាពក្រុង ឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។...
នៅវេលាម៉ោង ៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរ អបអរខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធាន បទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិន មានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម...
ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាព គួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាម ប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃ យ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់ និង អតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាម...
ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាល និងកុមារទាំង៣រូប ដែលត្រូវទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ លើជំងឺបេះដូង ពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានា ដែលតែង បានយកចិត្តទុកដាក់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងសារជាថ្មី អំពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវអ៊ុយក្រែន គឺប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅទីក្រុងមូស្គូ។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំគឺជា «ផ្លូវគ្មានកន្លែងទៅ» ហើយការពិភាក្សាបែបនេះត្រូវតែមានអត្ថន័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ត្រាំបានចេញការព្រមានកាលពីថ្ងៃពុធ នៅពេលត្រូវបានសួរអំពីសាររបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីនទាក់ទងនឹងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ត្រាំ បានថ្លែងចេញពីពីការិយាល័យ Oval ថា “ខ្ញុំគ្មានសារទៅកាន់ប្រធានាធិបតីពូទីន នោះទេ។ លោកដឹងពីកន្លែងដែលខ្ញុំឈរ ហើយលោកនឹងធ្វើការសម្រេចចិត្តតាមមធ្យោបាយមួយ ឬផ្សេងទៀត” ។ លោកប្រធានាធិបតីបានបន្ថែមថា “ទោះជាការសម្រេចចិត្តរបស់លោកជាអ្វីក៏ដោយ យើងនឹងសប្បាយចិត្ត ឬមិនសប្បាយចិត្ត...
ភ្នំពេញ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ បដិសេធនិងទាត់ចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។ យោងតាមលិខិតបដិសេធរបស់អគ្គមេបញ្ជាការដ្ឋាន នាថ្ងៃ៤ កញ្ញានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅថ្ងៃ៣ កញ្ញា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) ក្នុងគោលបំណង ដើម្បីរាយការណ៍ប្រមូលធាតុចូល ពិភាក្សានិងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈ ៖ រាយការណ៍ពីសមិទ្ធផល និងផែនការបន្ទាប់របស់គ.ព.ស.គ.ញ , ពិនិត្យឡើងវិញអំពីដំណើរការនៃគ.ព.ស.គ.ញ...