កំពត ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិក្នុងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីប្រមាណជាង ៩ពាន់ក្បាលដី ស្មើនឹងជាង ៥ពាន់គ្រួសារ។ លោក ម៉ៅ ធនិន...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធស៊ីម៉ាក់ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃទី២-៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះ សួរសុខទុក្ខមន្ត្រី និងបុគ្គលិកនៃកងឯកភាពកម្ចាត់មីនទី៤ កងឯកភាពកម្ចាត់មីនទី៦ កងឯកភាពកម្ចាត់មីនទី១ និងកងឯកភាពកម្ចាត់មីនទី២ ប្រតិបត្តិការទីវាលដែលកំពុងបំពេញការងារ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ...
ហ្កាហ្សា៖ អ៊ីស្រាអែល បានច្រានចោលសំណើរបស់ហាម៉ាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីបញ្ចប់សង្រ្គាមដោយថាកងទ័ពរបស់ខ្លួននឹងបន្តរៀបចំសម្រាប់ការវាយប្រហារដ៏ធំមួយលើទីក្រុងហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានរំលឹកឡើងវិញនូវឆន្ទៈរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងទូលំទូលាយ” ដែលចំណាប់ខ្មាំងអ៊ីស្រាអែលនៅហ្គាហ្សា នឹងត្រូវបានដោះលែងជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នានៅក្នុងអ៊ីស្រាអែល។ យោងតាមក្រុមហាម៉ាស់ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ការបើកច្រកព្រំដែនឡើងវិញ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់សំខាន់ៗ និងការចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ ក្រុមហាម៉ាស់ ក៏បានសម្តែងការគាំទ្រ ចំពោះការបង្កើតរដ្ឋបាលជាតិឯករាជ្យមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោកស្រី Kristi Noem បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបញ្ចប់ការកំណត់ឋានៈការពារបណ្តោះអាសន្ន (TPS) សម្រាប់ជនជាតិវេណេស៊ុយអេឡា។ ការកំណត់ឆ្នាំ២០២១ ត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី១០ ខែកញ្ញា ដោយការបញ្ចប់នេះមានប្រសិទ្ធភាព ៦០ថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយនៅក្នុង Federal Register។ នាយកដ្ឋានសន្តិសុខមាតុភូមិបានឲ្យដឹងថា ការត្រួតពិនិត្យអន្តរការី បានរកឃើញលក្ខខណ្ឌនៅក្នុងប្រទេសវេណេស៊ុយអេឡា លែងផ្តល់ហេតុផលដល់ TPS ដែលការពារអ្នកទទួលផលពីការនិរទេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តឈរជើងនៅក្នុងប្រទេសប៉ូឡូញ ហើយចំនួនអាចកើនឡើងថែមទៀត ដោយបានច្រានចោលការរំពឹងទុកអំពីការដកទ័ពចេញ។ លោក ត្រាំ បានសន្យាថានឹង “ជួយប៉ូឡូញការពារខ្លួន” នៅក្នុងកិច្ចប្រជុំសេតវិមានជាមួយប្រធានាធិបតីថ្មីរបស់ប្រទេសប៉ូឡូញគឺ Karol Nawrocki ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា “យើងនឹងដាក់បន្ថែមទៀតនៅទីនោះប្រសិនបើពួកគេចង់”...
ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។...
ភ្នំពេញ ៖ នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ លោកឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង...
ភ្នំពេញ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្របសម្រួល និងតាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។...
ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវដឹងថា ក្នុងនាមជាអាជ្ញាធររដ្ឋ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ ។...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ...