បរទេស៖ សេវាសង្គ្រោះបន្ទាន់បាននិយាយថា រថយន្តអគ្គិសនីរត់តាមផ្លូវដែកដ៏ ស្រស់បំព្រងដែលជាកន្លែង ទេសចរណ៍ដ៏ធំមួយរបស់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ បានក្រឡាប់ និងធ្លាក់ផ្លូវ កាលពីថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTតួលេខផ្លូវការ ដែលចេញផ្សាយ កាលពីថ្ងៃសុក្របានបង្ហាញថា ភាពអត់ការងារធ្វើនៅក្នុងប្រទេស អាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍ការងារបានកើតឡើង ខណៈសេដ្ឋកិច្ចដែលកំពុងធ្លាក់ ចុះរបស់ប្រទេសនេះប្រឈមនឹងការធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់គ្នាមកហើយ ។ តួលេខបានបង្ហាញ ចំនួន អ្នកអត់ការងារធ្វើកើន ឡើងដល់ទៅ៣លាននាក់ក្នុងខែសីហា ជាលើកដំបូងចាប់ តាំងពីឆ្នាំ២០១៥។ ការកើនឡើងពីមួយខែទៅមួយខែមានចំនួន៤៦,០០០នាក់ ដែលធ្វើឲ្យចំនួនសរុប...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញ ចុះទៅទស្សនកិច្ច នៅច្រកព្រំដែន អន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា...
ភ្នំពេញ៖ លោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel បានប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈការនាំភ្ញៀវ ទេសចរពីវៀតណាម មកកម្ពុជាបន្ថែម ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក...
កំពង់ធំ ះ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ បានចូលរួម ជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាល ស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរង ស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាង ទឹក(472680,1400403) តាឃឹម ឃាង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធថា ប្រជាជនកូរ៉េខាងជើង ចាត់ទុកជនជាតិរុស្ស៊ី ជាបងប្អូនរបស់ពួកគេ ហើយចាត់ទុកវាជាកាតព្វកិច្ចជាបងប្អូន ដើម្បីជួយប្រទេសជិតខាង តាមគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន។ លោក Putin និងលោក Kim...
ភ្នំពេញ ៖ បញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋ នៅតំបន់ព្រំដែន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លើយតបទៅ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ថា ការធ្វើសកម្មភាពដោយឯកតោភាគី ណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យក្នុងតំបន់នោះ ជាការបំពាន ដល់កិច្ចព្រមព្រៀងនានា។ ថ្មីៗនេះ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ បានផ្ញើលិខិតទៅ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អធិការបតី Friedrich Merz បានព្យាយាមផ្លាស់ប្តូរទំនួលខុសត្រូវ ចំពោះជម្លោះអ៊ុយក្រែន ឱ្យឆ្ងាយពីលោកខាងលិច។ គេសង្កេតឃើញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយឆ្លើយតបបែបនេះ បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់...
បរទេស៖ លោក Wan Muhamad Noor Matha ប្រធានសភារបស់ប្រទេសថៃ បានផ្ញើលិខិតមួយច្បាប់ដោយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល 6-3 ដើម្បីបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែន។ នៅពេលដែឡត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធអំពីកាលបរិច្ឆេទផុតកំណត់រយៈពេលពីរសប្តាហ៍ដែលលោក Trump បានផ្តល់ឱ្យដើម្បីឲ្យលោក Putin ដើម្បីជួបជាមួយលោក Zelensky មេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថាគាត់នឹងធ្វើកិច្ចពិភាក្សា ជាមួយគាត់ នៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីជំហានឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន។ លោក Trump...