ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌល ជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក...
ក្រចេះ ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះ បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា...
តូក្យូ៖ ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នា នៅទីក្រុងតូក្យូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងវិស័យដូចជា បរិក្ខារការពារជាតិ និងសន្តិសុខតាមអ៊ីនធឺណិត ក្នុងអំឡុងពេលកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស និង ក្រសួងការពារជាតិរបស់ពួកគេ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអះអាងផ្នែកយោធា របស់ចិននៅក្នុងតំបន់។ ដោយប្តេជ្ញាបង្កើននូវអ្វីដែលពួកគេហៅថាជា “ភាពជាដៃគូយុទ្ធសាស្ត្រពិសេស” រដ្ឋមន្ត្រីបានស្វាគមន៍ជម្រើសថ្មីរបស់អូស្ត្រាលីនៃការរចនាជប៉ុន សម្រាប់កងនាវាចម្បាំង នាពេលអនាគតរបស់ខ្លួន ហើយបានសន្យាពង្រឹងការទប់ស្កាត់ជាសមូហភាពនៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រថា នឹងដាក់ពន្ធបន្ថែមលើសហភាពអឺរ៉ុបEU ភ្លាមៗបន្ទាប់ពីប្លុកនេះបានពិន័យជាប្រាក់២,៩៥ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារនៅលើ Google សម្រាប់ការរំលោភលើច្បាប់ ប្រឆាំងការផ្តាច់មុខ។ បន្ទាប់ពីការសម្រេចចិត្តរបស់ EU លោក Trump បាននិយាយ នៅលើវេទិកាសង្គម Truth Social របស់គាត់ថា...
ភ្នំពេញ៖ ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់ មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងទៀត...
ព្រះវិហារ ៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំង ខ្សែភាពយន្ត គំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹក ជូនទស្សនាជាលើកដំបូង...
(គុនមីង)៖ ពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន វេទិកាកាហ្វេDian បានប្រមូលផ្តុំសម្លេងអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគលើការងារសង្គម ក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍ សរុបចំនួន១៦ប្រទេស។ នៅក្នុងជំនួបជាមួយលោកជំទាវ ចឹង យាន (Zeng Yan) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន...
“ពិធីព្យុហយាត្រានិងត្រួតពលលើកនេះមិនត្រឹមតែជាការសម្តែងការគោរពចំពោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានប្រកាសកិច្ចសន្យាយ៉ាងមុតមាំរបស់ចិនអំពីការអភិវឌ្ឍដោយសន្តិភាពចំពោះពិភពលោក ក៏ដូចជាសក្តានុពលដ៏ធំធេងក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ ។” ។ល។ អំពីពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដែលបើកធ្វើកាលពីថ្ងៃទី៣ខែកញ្ញាកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ ក្នុងនោះ “សន្តិភាព”បានក្លាយជាពាក្យដែលលេចចេញជាច្រើនលើក សម្រាប់មតិអន្តរជាតិវាយតម្លៃចំពោះពីធីរំលឹកថ្ងៃជ័យជម្នះលើកនេះ ។ មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកពី “សន្តិភាព”ក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកថ្ងៃជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនដែលស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាពនិងការពារសន្តិភាពចំពោះពិភពលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសនេប៉ាល់បានសម្រេចចិត្តក្នុងការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរាប់សិបរួមមាន Instagram, WhatsApp, YouTube និង Reddit បន្ទាប់ពីពួកគេមិនគោរពតាមច្បាប់ចុះឈ្មោះជាតិ។ ការហាមឃាត់នេះធ្វើឡើងតាមការណែនាំដែលចេញក្នុងឆ្នាំ២០២៣ ដោយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានដែលតម្រូវឱ្យបណ្តាញទាំងអស់ចុះឈ្មោះមុនពេលដំណើរការនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ។ ថ្មីៗនេះ តុលាការកំពូលបានគាំទ្រវិធានការនេះ ដោយប្រាប់រដ្ឋាភិបាលឱ្យធានាថា វេទិកាបរទេស និងក្នុងស្រុកត្រូវបានចុះបញ្ជីជាផ្លូវការ ដូច្នេះមាតិការបស់ពួកគេអាចត្រូវបានត្រួតពិនិត្យជាមុនសិន។ រដ្ឋាភិបាលនិយាយថា ច្បាប់នេះមានគោលបំណងទប់ស្កាត់គណនីក្លែងក្លាយ ពាក្យសំដីស្អប់ខ្ពើម...
បរទេស៖ យោងតាមការចេញផ្សយារបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងើបឡើងវិញពេញលេញនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន នឹងត្រូវការពេលវេលាដ៏យូរមួយ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃសុក្រថា ទំនាក់ទំនងការខូចខាតមានចំនួនតិចតួចដែលរារាំងដំណើរការនេះពីភាពឆាប់រហ័ស។ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនរក្សាទំនាក់ទំនងនៅកម្រិតផ្សេងៗគ្នា លោក Peskov បានបញ្ជាក់ដោយបន្ថែមថា ដូចជាតាមរយៈបណ្តាញសន្ទនាដែលកំពុងមានស្រាប់ ។...