បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រថា នឹងដាក់ពន្ធបន្ថែមលើសហភាពអឺរ៉ុបEU ភ្លាមៗបន្ទាប់ពីប្លុកនេះបានពិន័យជាប្រាក់២,៩៥ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារនៅលើ Google សម្រាប់ការរំលោភលើច្បាប់ ប្រឆាំងការផ្តាច់មុខ។ បន្ទាប់ពីការសម្រេចចិត្តរបស់ EU លោក Trump បាននិយាយ នៅលើវេទិកាសង្គម Truth Social របស់គាត់ថា...
ភ្នំពេញ៖ ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់ មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងទៀត...
ព្រះវិហារ ៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំង ខ្សែភាពយន្ត គំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹក ជូនទស្សនាជាលើកដំបូង...
(គុនមីង)៖ ពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន វេទិកាកាហ្វេDian បានប្រមូលផ្តុំសម្លេងអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគលើការងារសង្គម ក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍ សរុបចំនួន១៦ប្រទេស។ នៅក្នុងជំនួបជាមួយលោកជំទាវ ចឹង យាន (Zeng Yan) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន...
“ពិធីព្យុហយាត្រានិងត្រួតពលលើកនេះមិនត្រឹមតែជាការសម្តែងការគោរពចំពោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានប្រកាសកិច្ចសន្យាយ៉ាងមុតមាំរបស់ចិនអំពីការអភិវឌ្ឍដោយសន្តិភាពចំពោះពិភពលោក ក៏ដូចជាសក្តានុពលដ៏ធំធេងក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ ។” ។ល។ អំពីពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដែលបើកធ្វើកាលពីថ្ងៃទី៣ខែកញ្ញាកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ ក្នុងនោះ “សន្តិភាព”បានក្លាយជាពាក្យដែលលេចចេញជាច្រើនលើក សម្រាប់មតិអន្តរជាតិវាយតម្លៃចំពោះពីធីរំលឹកថ្ងៃជ័យជម្នះលើកនេះ ។ មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកពី “សន្តិភាព”ក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកថ្ងៃជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនដែលស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាពនិងការពារសន្តិភាពចំពោះពិភពលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសនេប៉ាល់បានសម្រេចចិត្តក្នុងការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរាប់សិបរួមមាន Instagram, WhatsApp, YouTube និង Reddit បន្ទាប់ពីពួកគេមិនគោរពតាមច្បាប់ចុះឈ្មោះជាតិ។ ការហាមឃាត់នេះធ្វើឡើងតាមការណែនាំដែលចេញក្នុងឆ្នាំ២០២៣ ដោយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានដែលតម្រូវឱ្យបណ្តាញទាំងអស់ចុះឈ្មោះមុនពេលដំណើរការនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ។ ថ្មីៗនេះ តុលាការកំពូលបានគាំទ្រវិធានការនេះ ដោយប្រាប់រដ្ឋាភិបាលឱ្យធានាថា វេទិកាបរទេស និងក្នុងស្រុកត្រូវបានចុះបញ្ជីជាផ្លូវការ ដូច្នេះមាតិការបស់ពួកគេអាចត្រូវបានត្រួតពិនិត្យជាមុនសិន។ រដ្ឋាភិបាលនិយាយថា ច្បាប់នេះមានគោលបំណងទប់ស្កាត់គណនីក្លែងក្លាយ ពាក្យសំដីស្អប់ខ្ពើម...
បរទេស៖ យោងតាមការចេញផ្សយារបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងើបឡើងវិញពេញលេញនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន នឹងត្រូវការពេលវេលាដ៏យូរមួយ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃសុក្រថា ទំនាក់ទំនងការខូចខាតមានចំនួនតិចតួចដែលរារាំងដំណើរការនេះពីភាពឆាប់រហ័ស។ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនរក្សាទំនាក់ទំនងនៅកម្រិតផ្សេងៗគ្នា លោក Peskov បានបញ្ជាក់ដោយបន្ថែមថា ដូចជាតាមរយៈបណ្តាញសន្ទនាដែលកំពុងមានស្រាប់ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញ ពីសារព័ត៌មាន Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមលុបចោលកម្មវិធីផ្តល់មូលនិធិបរទេស សម្រាប់ប្រទេសណាតូ ដែលជាប់ព្រំដែន ជាមួយប្រទេសរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនឱ្យបង់ប្រាក់សម្រាប់សន្តិសុខ ផ្ទាល់ខ្លួនរបស់ពួកគេ។ មន្ត្រីមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនបានប្រាប់អ្នកការទូត អឺរ៉ុបខាងលិចថា ទីក្រុងវ៉ាស៊ីនតោន នឹងលែងផ្តល់មូលនិធិដល់កម្មវិធី...
ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង ស្ថាបនិក និង ជាអគ្គនាយកប៊ែលធីគ្រុប បានចុះត្រួតពិនិត្យ ការរៀបចំតម្លើងឧបករណ៍ហ្វឹកហាត់ សម្រាប់ការហោះហើរ របស់អាកាសយានិក ក្នុងថ្នាក់រៀន (Classroom Flight simulator Desktop G100) នៃមហាវិទ្យាល័យ អាកាសចរសុីវិល ។ លោកអគ្គនាយក...
គុនមីង៖លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុងការងារដើមអម្ពិល ចូលរួមពិធីបើកវេទិកាកម្រិតខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ។ ព្រឹត្តិការណ៍នេះធ្វើឡើង នៅសណ្ឋាគារ InterContinental Kunming ក្នុងក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ព្រឹត្តិការណ៍នេះ មានអ្នលចូលរួមប្រហែល៤០០រូប ដែលជាអ្នកតំណាងមកពីស្ថាប័នរដ្ឋាភិបាល...