ករណី ម៉ូតូបើកផ្លូវអោយឡាន សាមុយ បុកជាមួយនឹង ស្ត្រីចំណាស់អាយុ៦០ឆ្នាំជិះជាមួយកូនស្រី បណ្តាលអោយស្រ្តីចំណាស់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង។ សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា បុរសម្នាក់ជិះម៉ូតូ Smash បើកលឿនព្រោះតែប្រញាប់បើកផ្លូវអោយឡាន សាមុយ ក៏ធ្វេសប្រហេសទៅបុកនឹង ស្ត្រីចំណាស់ជិះម៉ូតូ Zoomer កូនស្រី ជាអ្នកឌុប បណ្តាលអោយស្ត្រីនោះស្លាប់ៗភ្លាមតែម្តង។ បច្ចុប្បន្ននេះ...
បរទេស៖ Economic Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ទិន្នន័យទីផ្សារពីក្រុមហ៊ុនវិភាគចំនួនពីរថា ការនាំចេញប្រេងម៉ាស៊ូតរបស់ឥណ្ឌាទៅកាន់អឺរ៉ុបបានកើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយឈានដល់កម្រិតអតិបរមា ២៤២.០០០ បារ៉ែលក្នុងមួយថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យរបស់ Kpler បានបង្ហាញថាការនាំចេញប្រេងម៉ាស៊ូតរបស់ប្រទេសឥណ្ឌាបានកើនឡើង 73% ពីខែកក្កដា និង 124% លើសពីមធ្យមភាគកាលពីឆ្នាំមុន។...
បរទេស៖ ធនាគារពិភពលោក (WB) បានចេញផ្សាយ ‘ការវាយតម្លៃ – បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចវៀតណាម ខែកញ្ញា ឆ្នាំ 2025’ នៅទីក្រុងហាណូយ ដោយព្យាករណ៍ថា កំណើន GDP នឹងបន្ធូរបន្ថយមកត្រឹម 6,6 ភាគរយនៅឆ្នាំ 2025 និង 6,1 ភាគរយនៅឆ្នាំ 2026...
ខេត្តសៀមរាប: នៅព្រឹកស្អែកថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥ ពិធីដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ នៃអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ក្រោមអធិបតីភាព អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ ដោយ: អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
“សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាការធានាជាមូលដ្ឋានសម្រាប់យកឈ្នះលើឧបសគ្គនិងថែរក្សាសន្តិភាព” “មានតែមនុស្សទូទាំងពិភពលោកពួតដៃប្រកៀកស្មាគ្នា ទើបពិភពលោកមានសន្តិភាពជារៀងរហូត។”ល។ល អំពីពិធីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅថ្ងៃទី៣ខែកញ្ញា ឥស្សរជនអន្តរជាតិដែលអញ្ជើញចូលរួមក្នុងពិធីនេះបាននាំគ្នាពិពណ៌នាពីការរំពឹងទុកចំពោះអនាគតដោយប្រើពាក្យពេចន៍ដូចជា”សាមគ្គីភាព” និង”ប្រកៀកស្មាគ្នា”។ “ជ័យជម្នះដ៏អស្ចារ្យនេះ គឺទទួលបានដោយប្រជាជនចិននិងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសនិងបណ្តាប្រទេសនានាក្នុងការរួមគ្នាតស៊ូប្រយុទ្ធ ។ រដ្ឋាភិបាល និងប្រជាជនចិននឹងមិនបំភ្លេចជារៀងរហូតនូវរដ្ឋាភិបាលបរទេសនិងមិត្តអន្តរជាតិដែលធ្លាប់ផ្តល់ការគាំទ្រនិងជំនួយដល់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានឡើយ!” ការបង្ហាញឥរិយាបថរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងពិធីរំលឹកថ្ងៃជ័យជម្នះបានធ្វើឱ្យមិត្តភក្តិអន្តរជាតិដែលចូលរួមពីធីមានការរំភើបចិត្តយ៉ាងខ្លាំង។ ពីអ្នកបើកយន្តហោះសូវៀតស្ម័គ្រចិត្តមកប្រយុទ្ធនៅប្រទេសចិន ដល់ក្រុមខ្លាហោះនៃអាមេរិកបើកខ្សែផ្លូវហោះហើរThe Hump; ពីវេជ្ជបណ្ឌិតកាណាដា Norman...
កំពង់ធំ: គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២៥ និងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹង ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ និង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសនៅក្នុង ឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ លោកអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរ និង កងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំ ៗ នឹងបង្ហាញម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន នៅឯពិព័រណ៍រថយន្តនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ ខណៈដែលវិស័យរថយន្តនៅអឺរ៉ុបប្រឈមនឹងវិបត្តិចាប់ពីការដំឡើងពន្ធ របស់សហរដ្ឋអាមេរិករហូតដល់ថ្លៃបញ្ចូលភ្លើងអគ្គិសនី និងការពង្រីកក្រុមហ៊ុនផលិតរថយន្តចិន ។ យោងតាមវែបសាយ Market Screener ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រៅពីយុទ្ធនាការទីផ្សារ ដើម្បីទប់ទល់នឹងម៉ូដែលចិន...
ម៉ូស្គូ ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឧ្យដឹងថា កងទ័ពលោកខាងលិចនឹងក្លាយជា “គោលដៅស្របច្បាប់” ប្រសិនបើពួកគេ ស្ថិតនៅក្នុងអ៊ុយក្រែន។ លោលបានឧ្យដឹងថាថា កងទ័ពលោកខាងលិចណាមួយនៅក្នុងអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបរាជ័យ” មួយថ្ងៃបន្ទាប់ពីត្រូវបានប្រកាសថា ប្រទេសលោកខាងលិចបានសន្យាថា នឹងរួមចំណែកដល់កងកម្លាំងរក្សាសន្តិភាពដ៏មានសក្តានុពលនៅទីនោះ ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានយល់ព្រម។ លោកពូទីនបានឧ្យដឹងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅ Far...
ភ្នំពេញ ៖ លោក ឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ពីការត្រៀមលក្ខណៈ របស់ហ្វីលីពីន ដើម្បីចូលរួមជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព រវាងប្រទេសកម្ពុជា និងថៃ។ ការបញ្ជាក់របស់ ប្រធានាធិបតីហ្វីលីពីន...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានត្រឡប់មកប្រទេសថៃវិញហើយ នៅថ្ងៃចន្ទនេះ តាមយន្តហោះឯកជនរបស់លោក នៅមុនការសម្រេចរបស់តុលាការកំពូលនៅក្នុងរឿងក្តីហៅថា “ជាន់ទី១៤” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះឯកជនរបស់លោក ថាក់ស៊ីន ជើងហោះហើរ...