ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានអញ្ជើញឱ្យប្រារព្ធទិវាថ្ងៃទី៩ ខែ៩ ជាមួយក្រុមហ៊ុន Vietjet ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្ររាប់ពាន់សំបុត្រក្នុងតម្លៃផ្តល់ជូនពិសេសរហូតដល់ ៩៩% នៃតម្លៃដើមនៅគ្រប់ផ្លូវហោះហើរទាំងអស់ រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរដែលកក់ជើងហោះហើរអន្តរជាតិក៏នឹងរីករាយជាមួយការដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាមដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវធ្វើដំណើរបានកាន់តែងាយស្រួល។ ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) អ្នកដំណើរអាចបញ្ចូលលេខកូដប្រូម៉ូសិន SUPERSALE99 នៅពេលកក់សំបុត្រនៅលើគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដើម្បីមានឱកាសបានសំបុត្រ Eco ដែលមានការបញ្ចុះតម្លៃរហូតដល់ ៩៩% (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ការផ្តល់ជូនពិសេសនេះ អនុវត្តលើបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិរបស់ Vietjet ទាំងអស់សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២៦។ អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក! ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២៥ អ្នកដំណើរដែលកក់សំបុត្រ Eco សម្រាប់ជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះពីថ្ងៃទី ១៥ ខែតុលា...
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វរនគរបាលការពារព្រំដែនគោក និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលបានភៀសខ្លួន ពីតំបន់ព្រំដែនកម្ពុជា-ថៃ...
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប ” Starlink” របស់ក្រុមហ៊ុន SpaceX កើតមានឧប្បត្តិហេតុជាប់គាំងភ្លាមៗ ដែលនាំទៅដល់ហេតុការ ដាច់បណ្តាញអ៊ីនធឺណិតជាសកល បង្កផលប៉ះពាល់ដល់ប្រទេស និងតំបន់ប្រហែល ១៤០ ដែលអូសបន្លាយអស់រយៈពេល ២ម៉ោងកន្លះ។ “ខ្ញុំសូមអភ័យទោស ចំពោះការដាច់បណ្តាញអ៊ីនធឺណិត” លោក អេឡុន ម៉ាសក៍...
យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal, មួយឆ្នាំមុន លោក Elon Musk បានចំណាយលុយជិត ៣០០ លានដុល្លារអាមេរិក ក្នុងការភ្នាល់លើប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ នារាត្រីនេះ នៅឯសេតវិមាន White House Rose Garden ភ្ញៀវកិត្តិយសបានអង្គុយពេញតុ...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការ ជាមួយសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា (FASMEC) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសារព័ត៌មានលើប្រធានបទ “ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ” នៅការិយាល័យកណ្តាល សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨-២៨ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច បានប្រកាស កាលពីថ្ងៃអាទិត្យថា លោកនឹងចុះចេញពីតំណែង ជាប្រធាន LDP ដែលបង្កឱ្យមានការប្រកួតប្រជែង ថ្នាក់ដឹកនាំដំបូង នៅក្នុងគណបក្ស។ លោកក៏បានឧ្យដឹងដែរថា លោកនឹងមិនឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោត LDP ខាងមុខនេះទេ។ ហេតុអ្វីឥឡូវនេះលោក Ishiba ត្រូវបានជាប់ឆ្នោត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTកូរ៉េខាងត្បូង បានធ្វើការតវ៉ាបន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិកបានឃុំខ្លួនកម្មករ រាប់រយនាក់នៅឯរោងចក្រផលិតរថយន្ត អគ្គិសនីរបស់ក្រុមហ៊ុន Hyundai ក្នុងរដ្ឋ Georgia។ ប្រតិបត្តការវាយឆ្មក់នេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍នៅឯការដ្ឋាន សាងសង់រោងចក្រអាគុយមួយនៅ Bryan County ក្បែរ Savannah ដែលជាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នារវាង Hyundai...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អភិបាលក្រុងគៀវ លោក Vitaly Klitschko បាននិយាយ កាលពីថ្ងៃអាទិត្យថា អគារខុទ្ទកាល័យរដ្ឋមន្ត្រី នៃរដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងគៀវ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ប៉ុន្តែយ៉ាងណាក្តីក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយនេះ នៅឡើយទេ។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនៅតំបន់ផ្សេងៗនៃរដ្ឋធានី ដោយបន្ថែមថាទីក្រុង Odessa,...