ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោក...
ភ្នំពេញ៖លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ បានថ្លែងថា សមិទ្ធផលក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ ការចាត់តាំងអនុវត្តសកម្មភាពការងារ តាមផែនការដែលបានដាក់ចេញ ។ ការថ្លែងរបស់លោក ហួត ហាក់...
ខេត្តតាកែវ ៖ លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ចើញកាត់ស្រោមលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) សម័យប្រលង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅវិទ្យាល័យ ជាសុីមតាកែវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការចោទប្រកាន់លើការរំលោភលើយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី លើដែនអាកាសប៉ូឡូញ ត្រូវបានគេប្រឌិតឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងមូស្គូ ហើយកំពុងបានបណ្តាលឲ្យទៅជាមានការបង្អាក់ដំណើរការសន្តិភាពអ៊ុយក្រែន។ កន្លងមកក្រុមមន្ត្រីប៉ូឡូញបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៩គ្រឿង បានចូលដែនអាកាសរបស់ប្រទេសនេះ កាលពីថ្ងៃទី១០ ខែកញ្ញា ដោយពណ៌នាឧបទ្ទវហេតុនេះថាជាការបង្កហេតុដោយចេតនា ដែលមានបំណងសាកល្បងការឆ្លើយតបរបស់អង្គការណាតូ។ យ៉ាងណាក្តីរដ្ឋាភិបាលអឺរ៉ុបខាងលិចជាច្រើនបានកោះហៅអ្នកការទូតរុស្ស៊ីក្នុងការតវ៉ា...
បរទេស៖ អេស្តូនី បានកោះហៅភារធារីរុស្ស៊ីកាលពីថ្ងៃសុក្រ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនបាននិយាយថាជាការរំលោភលើដែនអាកាសដោយយន្តហោះចម្បាំងរុស្ស៊ី បីគ្រឿងដែលជាការចោទប្រកាន់ក្រុងម៉ូស្គូ បានបដិសេធទាំងស្រុង។ ក្រសួងការបរទេសអេស្តូនីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលុកលុយបានកើតឡើងនៅឈូងសមុទ្រហ្វាំងឡង់ ជាកន្លែងដែលយន្តហោះចម្បាំង MIG-31 របស់សហព័ន្ធរុស្ស៊ីចំនួនបីបានចូលទៅក្នុងដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយស្នាក់នៅទីនោះអស់រយៈពេល ១២នាទី” ។ នាយករដ្ឋមន្ត្រីអេស្តូនីលោល Kristen Michal បានឧ្យដឹងថា ទីក្រុង Tallinn នឹងស្វែងរកការពិគ្រោះយោបល់របស់ណាតូនៅក្រោមមាត្រា៤ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកស្រីហៅថាការបង្កហេតុរបស់រុស្ស៊ី។...
ខេត្តតាកែវ : លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ និងជន ចាស់ជរា ចំនួន៣៩ គ្រួសារ នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ អំណោយដ៏ថ្លៃថ្លានេះ បានមកពីរការចូលរួម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនចោលវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលកងទ័ពថៃបានចាប់ខ្លួន នាពេលកន្លងទៅ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនថា រាជរដ្ឋាភិបាល ភ្លិចកងទ័ពទាំង ១៨រូបហើយ។ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជា ថ្ងៃទី៥៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឡើងជិះរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយឥតបង់ប្រាក់ ដេីម្បីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។ តាមការសង្កេត ឃេីញថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់សម្ដីអ្នកនាំពាក្យគណៈកម្មាធិការថាមពលរបស់សហភាពអឺរ៉ុបលោកស្រី Anna-Kaisa Itkonen ដែលបាននិយាយថា ប្រទេសសហភាពអឺរ៉ុបចំនួន ៨ កំពុងតែបន្តនាំចូលហ្គាសពីប្រទេសរុស្ស៊ីនៅឡើយ។ នៅព្រឹកថ្ងៃសុក្រ ទីក្រុងប្រ៊ូសែលបានបង្ហាញពីផែនការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីទៅកាន់ប្លុកនេះ។ ប្រទេសបែលហ្ស៊ិក បារាំង ក្រិក ហុងគ្រី ហូឡង់ ប៉ទុយហ្គាល់ ស្លូវ៉ាគី និងអេស្ប៉ាញ នៅតែទទួលបានការផ្គត់ផ្គង់ពីរុស្ស៊ី ទោះតាមបំពង់បង្ហូរប្រេង ឬក្នុងទម្រង់ជាឧស្ម័នធម្មជាតិរាវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាមានបំណងបន្តទិញប្រេងឆៅពីរុស្ស៊ី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈដែលកើនឡើង បើទោះបីជាទីក្រុងញូវដែលីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការនាំចូលប្រេងពីរុស្ស៊ីទំនងជានៅតែរឹងមាំសម្រាប់ការចែកចាយខែវិច្ឆិកា និងខែធ្នូ ទោះបីជាបរិមាណអាចធ្លាក់ចុះពីកម្រិតខ្ពស់នាពេលថ្មីៗនេះក៏ដោយ ដោយលើកឡើងពីមនុស្សដែលស្គាល់ពីផែនការលទ្ធកម្ម។ បច្ចុប្បន្នការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង៥,៦ភាគរយ នៅក្នុងខែសីហាដល់១,៦លានបារ៉ែលក្នុងមួយថ្ងៃ (mbd) នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler ។ ការបន្តការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលីបានទាក់ទាញការខឹងសម្បាររបស់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្ម២៥ភាគរយលើប្រទេសឥណ្ឌា បន្ថែមពីលើការយកពន្ធ២៥ភាគរយដែលត្រូវបានដាក់បន្ទាប់ពីប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ គួរឲ្យដឹងដែរថានៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer...