ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឡើងជិះរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយឥតបង់ប្រាក់ ដេីម្បីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។ តាមការសង្កេត ឃេីញថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់សម្ដីអ្នកនាំពាក្យគណៈកម្មាធិការថាមពលរបស់សហភាពអឺរ៉ុបលោកស្រី Anna-Kaisa Itkonen ដែលបាននិយាយថា ប្រទេសសហភាពអឺរ៉ុបចំនួន ៨ កំពុងតែបន្តនាំចូលហ្គាសពីប្រទេសរុស្ស៊ីនៅឡើយ។ នៅព្រឹកថ្ងៃសុក្រ ទីក្រុងប្រ៊ូសែលបានបង្ហាញពីផែនការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីទៅកាន់ប្លុកនេះ។ ប្រទេសបែលហ្ស៊ិក បារាំង ក្រិក ហុងគ្រី ហូឡង់ ប៉ទុយហ្គាល់ ស្លូវ៉ាគី និងអេស្ប៉ាញ នៅតែទទួលបានការផ្គត់ផ្គង់ពីរុស្ស៊ី ទោះតាមបំពង់បង្ហូរប្រេង ឬក្នុងទម្រង់ជាឧស្ម័នធម្មជាតិរាវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាមានបំណងបន្តទិញប្រេងឆៅពីរុស្ស៊ី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈដែលកើនឡើង បើទោះបីជាទីក្រុងញូវដែលីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការនាំចូលប្រេងពីរុស្ស៊ីទំនងជានៅតែរឹងមាំសម្រាប់ការចែកចាយខែវិច្ឆិកា និងខែធ្នូ ទោះបីជាបរិមាណអាចធ្លាក់ចុះពីកម្រិតខ្ពស់នាពេលថ្មីៗនេះក៏ដោយ ដោយលើកឡើងពីមនុស្សដែលស្គាល់ពីផែនការលទ្ធកម្ម។ បច្ចុប្បន្នការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង៥,៦ភាគរយ នៅក្នុងខែសីហាដល់១,៦លានបារ៉ែលក្នុងមួយថ្ងៃ (mbd) នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler ។ ការបន្តការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលីបានទាក់ទាញការខឹងសម្បាររបស់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្ម២៥ភាគរយលើប្រទេសឥណ្ឌា បន្ថែមពីលើការយកពន្ធ២៥ភាគរយដែលត្រូវបានដាក់បន្ទាប់ពីប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ គួរឲ្យដឹងដែរថានៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer...
លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងអ្នកហាត់ការ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការនៃរដ្ឋបាលស្រុកបាកាន៕ ប្រភពនិងរូបភាព÷រដ្ឋបាលស្រុកបាកានដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់បានឲ្យដឹងថាថាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលនៅតែបន្តនាំចូលទំនិញពីរុស្ស៊ីមានតម្លៃសរុបប្រមាណជា៨,៧ ពាន់លានអឺរ៉ូ ឬត្រូវជា១០,២ពាន់លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ។ នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ សមតុល្យពាណិជ្ជកម្ម សហភាពអឺរ៉ុបនិងរុស្សី មានការប្រែប្រួលបន្តិចបន្តួចចំពោះការពេញចិត្តរបស់ទីក្រុងមូស្គូ ដែលមានន័យថាប្លុកនេះបានទិញកាន់តែច្រើនពីប្រទេសជិតខាងភាគខាងកើតរបស់ខ្លួនជាងការលក់ទៅឲ្យរុស្សី។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានជ្រើសរើសការនាំចូលឧស្ម័នធម្មជាតិដែលមានចំនួន៤,៤ពាន់លានអឺរ៉ូ និងប្រេងឆៅចំនួន១,៤ពាន់លានអឺរ៉ូជាទំនិញកំពូលពីរដែលត្រូវបាននាំចូលដោយរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។ រំលឹកដែរថាបន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្លុកនេះបានប្រកាសពីចេតនារបស់ខ្លួនក្នុងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ។ ខណៈពេលដែលការនាំចូលឧស្ម័ន និងប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួននៅតែជាប្រភពផ្គត់ផ្គង់ថាមពលរបស់ពួកគេយ៉ាងច្រើនពីប្រទេសរុស្ស៊ីដដែល៕ ប្រែសម្រួល៖ស៊ុនលី
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃ និងពោរពេញដោយអត្ថន័យនេះ ខ្ញុំសូមជូនពរ សូមឲ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ សូមឲ្យបុណ្យភ្ជុំបិណ្ឌនាំមកនូវបុណ្យកុសលផលបុណ្យដ៏ឧត្តុង្គឧត្តម និងភាពជោគជ័យក្នុងជីវិត។ ជាពិសេស សូមឲ្យអ្នកបន្តភារកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដោយនាំយកព័ត៌មានពិត និងមានតម្លៃជូនសង្គមជាមួយភាពជឿជាក់ និងស្មារតីទទួលខុសត្រូវ។ សូមអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយក្តីរីករាយ និងជាមួយក្រុមគ្រួសារ! ដោយក្តីរាប់អាន ដោយ សយ ឫទ្ធី
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ...
(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ! ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០...