បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា យូអិនកាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥សម្រាប់ រយៈពេលប្រាំមួយខែទៀត ដើម្បីទុកពេលសម្រាប់ការទូតធ្វើការ។ សេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយប្រទេសចិន និងរុស្ស៊ី បានទទួលសំលេងគាំទ្រចំនួន៤ និងសំលេងប្រឆាំងចំនួន៩ ដោយមានអនុប្បវាទចំនួន២ ដោយមិនទទួលបានសំលេងវិជ្ជមានចំនួន៩ដែលត្រូវការសម្រាប់ការអនុម័ត។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងពង្រីកកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួនប្រាំមួយគឺ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេស ម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែងដែលរងផលប៉ះពាល់ ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចព្រមព្រៀង សហប្រតិបត្តិការរបស់ប្រទេស របស់លោកជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នឹងរលាយបាត់ប្រសិនបើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ត្រូវត្រលប់មកវិញ។ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។ ធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បានឧ្យដឹងថា ពន្ធ ១០០ភាគរយនឹងត្រូវដាក់លើផលិតផលឱសថ ដែលមានម៉ាក ឬប៉ាតង់ណាមួយ...
ភ្នំពេញ ៖ លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់មេដឹកនាំក្នុងកិច្ចប្រជុំមហាសន្និបាត UN ថា បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជា ដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជា រាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផល អស់រាប់ទសវត្សមកហើយ។ ការបញ្ជាក់បែបនេះ របស់...
ភ្នំពេញ ៖ អំឡុងពេលធ្វើដំណើរ អញ្ជើញបំពេញបេសកកម្ម នៅសមរភូមិមុខ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦២ មកពីភូមិសាស្ត្រស្រអែមខាងជើង ។ ជាមួយគ្នានោះដែរឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានជូនជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពចេញពីកាសែតរ៉យទ័របានអះអាងថា ការចរចាររវាងអ៊ីស្រាអែល និងស៊ីរីបាន ឈានដល់ដំណាក់កាលចុងក្រោយ ជុំវិញការទាមទារកាលពីដើមថា វាត្រូវបានអនុញ្ញាតឱ្យមានបណ្តាញ សុវត្ថិភាពនៅលើទឹកដីស៊ីរី។ រ៉យទ័របានសរសេរកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានស្នើឱ្យបើក ច្រករបៀងមនុស្សធម៌ ទៅកាន់ខេត្ត Sweida ដើម្បីផ្តល់ជំនួយ ប៉ុន្តែទីក្រុង Damascus បានច្រានចោលសំណើនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងអ៊ីស្រាអែលបានចូលឈ្លានពានស៊ីរីភាគខាងត្បូងបន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលលោក...
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលបានបញ្ជូនពិរុទ្ធជន ម្នាក់ឈ្មោះធុល ស៊ីម៉េង ហៅថុល ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងទៅសាលាដំបូង ខេត្តបាត់ដំបង បន្ទាប់ពីបានអនុវត្តដីកាបង្គាប់ របស់ចៅក្រមចំនួន០២ ដីកាក្នុងអំពើល្មើសគ្រឿងញៀន ក្នុងមូលដ្ឋាន នាពេលកន្លងមករបស់ពិរុទ្ធជនខាងលើ។ ការអនុវត្តចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៦...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ យោងតាមសេចក្ដីបដិសេធព័ត៌មាន របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល...
ភ្នំពេញ ៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានលើកឡើងថា កងទ័ពកម្ពុជា មិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏មោះមុត ចំពោះសន្តិភាព បន្ទាប់ពីភាគីថៃ វាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើប កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា...