បរទេស: គ្រាប់បែកត្រូវបានបំផ្ទុះនៅទីតាំងចំនួនប្រាំមួយក្នុងស្រុកចំនួនប្រាំនៃខេត្តជាប់ព្រំដែនភាគខាងត្បូង របស់ថៃកាលពីយប់ថ្ងៃអាទិត្យ ដោយបានធ្វើឱ្យមនុស្សពីរនាក់រងរបួស។ យោងតាម បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការិយាល័យ Narathiwat នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈបានរាយការណ៍ថាការផ្ទុះបានកើតឡើងនៅចន្លោះម៉ោង 7.50 យប់ថ្ងៃអាទិត្យដល់ម៉ោង 12.30 ព្រឹកថ្ងៃចន្ទនៅក្នុងស្រុក Bacho, Chanae, Cho Airong, Sri...
(ភ្នំពេញ)៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ហើយត្រូវបានប្រកាសសម្ពោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០២៥ តទៅហើយ។ CAMBODIA BLACK មានរសជាតិ SMOOTH ស្រទន់ជាប់ចិត្ត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងដោយបច្ចេកវិទ្យាទំនើបពីអ៊ឺរ៉ុប ផ្តល់នូវរសជាតិដិតឈ្ងុយពីស្រូវសាលី ជាមួយនឹងបរិមាណជាតិអាកុលត្រឹមតែ ៥%។ CAMBODIA BLACK មានរូបរាងប្រណិតថ្មី រំលេចឆ្នូតពណ៌មាស កាន់តែស៊ីវិល័យទាក់ភ្នែក សាមសមក្នុងការបង្កើតបរិយាកាសជួបជុំឱ្យកាន់តែជិតស្និទ្ធ។ កាន់តែពិសេស គឺ CAMBODIA BLACK នឹងផ្តល់ឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធសរុប ៤ លានដុល្លារដល់អតិថិជនទៀតផង។ ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់អាចផលិតបានស្រាបៀរគ្រប់ប្រភេទ ប្រកបដោយស្តង់ដាគុណភាពអន្តរជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលដែលនៅក្រោមម៉ាកផលិតផល CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស មានដូចជា៖ CAMBODIA PREMUIM, CAMBODIA LITE, CAMBODIA SUPREME, CAMBODIA...
In the heat of Islamabad, Abdul Ghaffar Shar is busy making calls and finalizing schedules. A major B2B forum is about to...
(ភ្នំពេញ)៖ ចាប់ផ្តើមមានប្រជាប្រិយភាពតាំងពីបង្ហាញរូបរាងដំបូង ឥឡូវនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសសម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកថ្មីគឺ CAMBODIA COLA រសជាតិនៃភាពរីករាយ រូបរាងប្រណិតថ្មីស្រឡាង មកលើទីផ្សារភេសជ្ជៈនៅកម្ពុជា ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ។ ផលិតផលខ្មែរ CAMBODIA COLA មានរូបរាងប្រណិតថ្មីស្រឡាង បានផលិតឡើងយ៉ាងសម្រិតសម្រាំងដោយរោងចក្រលំដាប់ពិភពលោកក្នុងស្រុក ខ្មែរ ប៊ែវើរីជីស ដែលធានានូវគុណភាពស្តង់ដាខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ជាពិសេស គឺរសជាតិឆ្ងាញ់របស់ CAMBODIA COLA ចាប់ជាតិត្រូវគ្រប់មុខម្ហូប សាមសមសម្រាប់ការបង្កើតបរិយាកាសរីករាយគ្រប់ពេលជួបជុំជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតភេសជ្ជៈដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីគឺ CAMBODIA COLA។ គាំទ្រផលិតផលខ្មែរ គាំទ្រកម្ពុជាកូឡា គុណភាពស្តង់ដាអន្តរជាតិ CAMBODIA COLA រសជាតិនៃភាពរីករាយ
នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេ ក្នុងការបង្កើតជាយន្តការ ទំនុកចិត្តខាងវិស័យយោធា នៅតាមតំបន់ព្រំដែន...
ភ្នំពេញ ៖ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន បានចាត់ទុកការគាំទ្រ របស់ប្រទេសចិន លើបទឈប់បាញ់កម្ពុជា-ថៃ គឺបានរំលេចយ៉ាងច្បាស់បន្ថែមទៀត ពីគុណតម្លៃ នៃសន្តិភាពដែលជាហ្សែន របស់ប្រជាជាតិកម្ពុជានិងចិន ។ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា...
កំពង់ធំ៖ រថយន្តធុនធំដឹកអង្ករដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកព្រំដែនកំពង់ស្រឡៅ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មាន ការអះអាងជាផ្លូវការ ពីសមត្ថកិច្ច...
នៅថ្ងៃទី០១ ខែ កញ្ញាឆ្នាំ ២០២៥ ស្របតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និង ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់នៅចំណុចភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូត...
ភ្នំពេញ ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលយកសំណើ ក្នុងការជំរុញអោយភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...
ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលរួមមានចំនួន 35.837 ពាន់ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធលើសពី 1.651 ពាន់ពាន់លានដុង (ប្រហែល 62.65 លានដុល្លារ) ដែលជាកំណើនដ៏គួរឱ្យកត់សម្គាល់ 65 ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរចំនួន 79,000 ដែលដឹកអ្នកដំណើរ 14.4 លាននាក់ ខណៈពេលដែលបានបង់ពន្ធ និងថ្លៃសេវាផ្សេងៗជូនជាតិជាង 4.528 ពាន់ពាន់លានដុង (ប្រហែល 171.82 លានដុល្លារអាមេរិក)។ សូចនាករហិរញ្ញវត្ថុដ៏រឹងមាំ និងទ្រព្យសម្បត្តិរួមលើសពី 112 ពាន់ពាន់លានដុង (ប្រហែល 4.25 ពាន់លានដុល្លារ)...