កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី អគ្គីភ័យ កើតឡើង នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កម្លាំង កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ពន្លត់បាន១០០%។ កម្លាំងជំនាញ ចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា...
អូស្លូ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍ ហើយពួកគេបានជំរុញជាឯកច្ឆ័ន្ទឱ្យសហរដ្ឋអាមេរិ កពិចារណាឡើងវិញ នូវការសម្រេចចិត្តថ្មីៗ របស់ខ្លួនក្នុងការបដិសេធទិដ្ឋាការ ចូលរបស់មន្ត្រីប៉ាឡេស្ទីន ។ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុង “បដិសេធ និងដកហូតទិដ្ឋាការ ពីសមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងអាជ្ញាធរប៉ាឡេស្ទីន (PA) មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ”...
កៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា អតីតប្រធានសភាអ៊ុយក្រែន លោក Andriy Parubiy ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកនយោបាយអាយុ ៥៤ ឆ្នាំនៅនឹងកន្លែង។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសកំពុងតាមស្វែងរកជនសង្ស័យ ដែលក្លែងខ្លួនជាអ្នកដឹកជញ្ជូន ហើយបានរត់គេចខ្លួនដោយម៉ូតូអគ្គិសនី។...
តាកែវ ៖ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ ក្រោយពីមានបទឈប់បាញ់។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួន ដង្ហែធម្មយាត្រា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបិទចរាចរណ៍ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ក្នុងរយៈពេល៣ឆ្នាំ ដោយសារគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ សេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា ក្រសួងបាន និងកំពុងអនុវត្តគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)...
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ដកសញ្ជាតិទាំងមូល ដោយឥតកែប្រែ ចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឲ្យដឹងថា ការឯកភាពនេះ បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានវត្តមាន សមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ។...
ភ្នំពេញ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។...
បរទេស៖ តម្លៃមាសបានកើនឡើងដល់កម្រិតកាន់ខ្ពស់ ក្នុងរយៈពេលជាង ៤ខែមកនេះ គិតត្រឹមថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការរំពឹងទុកខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះបានធ្វើឱ្យមានការទាក់ទាញរបស់ដុំមាស។ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានកើនឡើង 0.3% នៅក្នុងតម្លៃ ៣.៤៥៧,១៦ដុល្លារ ក្នុងមួយអោន...
បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំគឺលោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតអាវុធថ្មីមួយ ដែលជាគន្លឹះនៃផែនការរបស់លោក ក្នុងការពន្លឿនការផលិតមីស៊ីលទ្រង់ទ្រាយធំ នៅក្នុងដំណើរទស្សនកិច្ចចុងសប្តាហ៍ មុនពេលលោកចាកចេញទៅចូលរួមព្យុហយាត្រាយោធា ដ៏ធំមួយនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីទីតាំងនៃរោងចក្រដែលលោក គឺមជុងអ៊ុន បានទៅទស្សនាកាលពីថ្ងៃអាទិត្យនោះទេ...
ភ្នំពេញ៖ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” ដើម្បីលើកតម្លៃអក្សរសាស្រ្តជាតិ លើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦ ស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត នាទឹកដីខេត្តសៀមរាប ធ្វើឡើងក្នុងការគោលបំណង លើកកម្ពស់ និងជំរុញទឹកចិត្ត ឲ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានដ៏មហស្ចារ្យ ក្នុងពិភពលោកដែលផ្សារភ្ជាប់នឹង តថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...