បាងកក ៖ អគ្គិភ័យបានឆាបឆេះ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា នៅចំណតរថយន្តអគារខុមដូរមួយកន្លែងក្បែរផ្លូវស៊ុយស៊ុកសាវ៉ាត១៧ សង្កាត់បាងប្រក់ ទីក្រុងបាងកក។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រជាជនបានជម្លៀសចេញដោយសុវត្ថិភាព ខណៈក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងការឆាបឆេះក្នុងរយៈពេល ២០ នាទី។ គ្មានការរងរបួសត្រូវបានគេរាយការណ៍។អគ្គិភ័យនេះបានបំផ្លាញយានយន្ត៣៥គ្រឿង ម៉ូតូ២៩គ្រឿង កង់៣គ្រឿង រថយន្តតូច២គ្រឿង...
បរទេស ៖ នៅម៉ោង៦និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខ Ranger 4601 មូលដ្ឋានកងវរសេនាធំ លេខ៤៦ ស្រុក Rueso ខេត្ត ណារ៉ាធីវ៉ាត់ បានទទួលសេចក្តីរាយការណ៍ មួយអំពីឧប្បត្តិហេតុបាញ់ប្រហារមួយអំឡុង ពេលដាក់ពង្រាយមន្រ្តី ចុះត្រួតពិនិត្យនៅមុខមូលដ្ឋាន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការកត់សម្គាល់របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើអ្វីដែលគេហៅថាស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់ ដោយថា សកម្មភាពបំបែកខ្លួនស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” តំណាងឱ្យការប្រឈមដ៏ធ្ងន់ធ្ងរចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងបានធ្វើការលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការអត្ថាធិប្បាយរបស់វិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់។ អង្គការអាមេរិកបានអះអាងថា ឯកសារក្រោយសង្គ្រាមដូចជាសេចក្តីប្រកាសក្រុងគែរ និងការប្រកាសផតស្ដាម មិនបានកំណត់ស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់នោះទេ។ លោក Zhang បានសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់តៃវ៉ាន់ទៅកាន់ប្រទេសចិន...
ភ្នំពេញ ៖ នៅចំពោះមុខ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញរវាង កម្ពុជា-ថៃ. នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំ ១+៣នេះ ធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៧៦ (លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយ នៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ខណៈកម្លាំងល្បាតដល់ចំណុចបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ ប៊ូ វណ្ណៈ ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃទា...
យូអិន៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “សង្រ្គាមប្រល័យ ពូជសាសន៍” លើតំបន់ហ្គាហ្សា ដោយថាឧក្រិដ្ឋកម្មទាំងនេះ នឹងត្រូវបានកត់ត្រានៅក្នុង “ទំព័រនៃមនសិការអន្តរជាតិថា ជាជំពូកដ៏គួរឱ្យរន្ធត់បំផុតមួយ នៃសោកនាដកម្ម មនុស្សធម៌ក្នុង ទសវត្សរ៍ទី ២០ និងទី២១” ។ លោកបានលេីកឡេីងនៅពេលថ្លែងទៅ កាន់មហាសន្និបាតអង្គការ...