ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិន បន្តនាំមុខគេ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗលើពិភពលោក ដោយបង្ហាញយ៉ាងពេញលេញ នូវភាពធន់នៃសេដ្ឋកិច្ចចិន ។ ការលើកឡើងរបស់លោកទូតចិន ខាងលើនេះ ធ្វើឡើងក្នុងក្នុងពិធីបដិសណ្ឋារកិច្ចខួបអនុស្សាវរីយ៍ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ឆ្នាំ២០២៥នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដោយសារមានព្រឹត្តិការណ៍សំខាន់ៗចំនួន៥ ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ខាងលើនេះ ក្នុងឱកាសម្តេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៦...
នៅថ្ងៃទី២៤ ខែកញ្ញាលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សដើម្បីចូលរួមពិធីអបអរសាទរខួបទី៧០ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang បានស្តាប់របាយការណ៍ការងារនៃគណៈកម្មការបក្សនិងរដ្ឋបាលភូមិភាគស្វយ័ត Xinjiang ។ លោកបានសង្កត់ធ្ងន់ថា តំបន Xinjiang ត្រូវអនុវត្តគោលនយោបាយរបស់បក្សស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មីដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ក្តាប់ជាប់នូវស្ថានការណ៍ទូទៅដែលស្វែងរកការអភិវឌ្ឍដោយនឹងនរ ក្តាប់ជាប់នូវគោលដៅទូទៅនៃការងារស្តីពីការជំរុញស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ក៏ដូចជាផ្តោតសំខាន់លើការពង្រឹងមនសិការសហគមន៍ប្រជាជាតិចិននិងជំរុញការកសាងសហគមន៍ប្រជាជាតិចិនដើម្បីខិតខំប្រឹងប្រែងកសាងភូមិភាគ Xinjiang បែបសង្គមនិយមទំនើបដែលប្រកបដោយសាមគ្គីភាពនិងសុខដុមរមនា...
នៅថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលធ្វើឡើងដោយប្រទេសចិននៅទីចាត់ការទូទៅអង្គការសហប្រជាជាតិប្រចាំនៅក្រុងញូវយ៉កព្រមទាំងថ្លែងសុន្ទរកថា ។ លោក Li Qiang បានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២១ បានផ្តោតសំខាន់លើផលប្រយោជន៍ដ៏ធំទូលាយបំផុតនៃសង្គមមនុស្សជាតិដែលបានដើរតួនាទីណែនាំដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម ។ លោក...
ថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរបស់អាមេរិក ។ តំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន គណៈកម្មាធិការទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក និងគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃអាមេរិក ព្រមទាំងបញ្ញវន្តនិងអ្នកទទួលខុសត្រូវរបស់សហគ្រាសបានចូលរួមពិធីនេះ ។ លោក Li Qiang បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ។ ដូចប្រសាសន៍របស់លោក...
កាលពីថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិធីទស្សនាភាពយន្តឯកសាររឿង 《Hotline Beijing》 របស់ចិនដែលបង្ហាញពីរឿងរ៉ាវអភិបាលកិច្ចនៃក្រុងប៉េកាំងបានរៀបចំធ្វើនៅតំបន់ Manhattan ក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ។ ភាពយន្តនេះរៀបរាប់សំខាន់ពីលេខទូរស័ព្ទ Hotline “១២៣៤៥”សម្រាប់អ្នកក្រុងប៉េកាំងនិងរឿងពិតអំពីអភិបាលកិច្ចនៃទីក្រុង និងបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ។ លោក Ma Xiaoxiao អគ្គកុងស៊ុលរងនៃស្ថានកុងស៊ុលចិនប្រចាំនៅក្រុងញូវយ៉កបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ឥស្សរជនមកពីមជ្ឈដ្ឋានបញ្ញវន្តនិងមជ្ឈដ្ឋានវប្បធម៌និងតំណាងសិស្សានុសិស្សក្រុងញូវយ៉កបានរួមគ្នាទស្សនាភាពយន្តនេះ ។ ទស្សនិកជនដែលទស្សនាភាពយន្តនៅថ្ងៃដដែលបានថ្លែងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ ក្របខណ្ឌយុទ្ធសាស្ត្រ និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាសហរដ្ឋអាមេរិក អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និងសន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ។ ការលើកឡើងរបស់សម្តេចធិបតី ប្រាប់ទៅកាន់គណៈប្រតិភូសភាអាមេរិក ខាងលើនេះធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ សភាសហរដ្ឋអាមេរិក...
កាលពីថ្ងៃទី២៥ ខែកញ្ញា មហាសន្និបាតអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តវៃវូអឺ Xinjiang បានបើកធ្វើយ៉ាងឱឡារិកនៅក្រុង Wulumuqi ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាតនេះដើម្បីអបអរសាទរជាមួយប្រជាជនគ្រប់ជនជាតិនៃភូមិភាគស្វយ័ត Xinjiang ។ ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ ភូមិភាគស្វយ័ត Xinjiang សម្រេចបាននូវការលោតផ្លោះជាប្រវត្តិសាស្ត្រពីភាពក្រីក្រដល់វិបុលភាព ពីភាពអន់ថយដល់ភាពរីកចម្រើននិងពីការបិទខ្ទប់ដល់ការបើកទូលាយ ។ មហាសន្និបាតអបអរសាទរលើកនេះបានផ្តល់បង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកសង្កេតមើលពីភូមិភាគស្វយ័ត Xinjiang...
“ខ្ញុំប្រកាសថា ការរួមចំណែកដោយម្ចាស់ការជុំថ្មីរបស់ចិន គឺដល់ឆ្នាំ២០៣៥ ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ចិន បរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់សុទ្ធនឹងធ្លាក់ចុះពី៧ដល់១០ភាគរយ បើប្រៀបធៀបនឹងកម្រិតកំពូល ហើយខំប្រឹងធ្វើឱ្យបានកាន់តែល្អ”។នៅថ្ងៃទី២៤ខែកញ្ញា លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ ដោយប្រកាសពីគោលដៅមួយចំនួនអំពីការរួមចំណែកដោយម្ចាស់ការជុំថ្មីរបស់ប្រទេសចិន ដែលទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីសហគមន៍អន្តរជាតិ។ ឆ្នាំនេះជាខួបលើកទី៨០នៃការបង្កើតអង្គការសហប្រជាជាតិ ហើយក៏ជាខួបលើកទី១០នៃការឈានដល់«កិច្ចព្រមព្រៀងក្រុងប៉ារីស»ដែរ។ យោងតាមកិច្ចព្រមព្រៀងនេះ បណ្តាភាគីនានាត្រូវដាក់ជូនឯកសារស្តីពីការរួមចំណែកដោយម្ចាស់ការរៀងៗខ្លួនរាល់៥ឆ្នាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃទំនួលខុសត្រូវរួម ប៉ុន្តែមានភាពខុសគ្នា។ ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសនីមួយៗដាក់ជូនឯកសារស្តីពីការរួមចំណែកជុំថ្មីដោយម្ចាស់ការផងដែរ។ ការប្តេជ្ញាចិត្តនិងសកម្មភាពរបស់ចិនក្នុងកិច្ចការនេះគឺជាប់លាប់និងពិភពលោកអាចមើលឃើញយ៉ាងច្បាស់។ នៅឯការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅខែកញ្ញាឆ្នាំ២០២០ លោក Xi...