ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់១៤ម៉ឺននាក់ហើយ ក្នុងនោះវិស័យចំនួន៥ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា...
ខេត្តរតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ មេត្តាជ្រាបថា៖ដោយសារស្ថានភាព អាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ ។...
កំពង់ចាម ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី ចំនួន ២,២២៣នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលចំណាត់ការរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយថា វាខ្វះ “ភាពស្របច្បាប់អន្តរជាតិ”។ ថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Pezeshkian បានរិះគន់ការសម្រេចចិត្តរបស់មហាអំណាចអឺរ៉ុបកាលពីខែមុន ដើម្បីបន្ដកយន្តការ “snapback” នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
បរទេស៖ ប្រធានគណៈកម្មាការអឺរ៉ុប គឺលោកស្រី Ursula von der Leyen បាននិយាយថា ជម្រើសនៃការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលឈ្លានពានចូលទៅ ក្នុងដែនអាកាសរបស់អង្គការណាតូ មិនអាចបដិសេធបានទេ បន្ទាប់ពីមានការរំលោភជាបន្តបន្ទាប់នៅក្នុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការពណ៌នា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីប្រទេសរុស្ស៊ីថា ជា “ខ្លាក្រដាស” ដោយលោកត្រាំបាននិយាយលេងសើចថា ប្រទេសរុស្ស៊ីច្រើនតែប្រៀបធៀបខ្លួនទៅនឹងខ្លាឃ្មុំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជា មិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើង របស់ភាគីថៃឡើយ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា...
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឧ្យដឹងថា ឱនភាពថវិការបស់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ១.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការបស់ប្រទេស សម្រាប់ឆ្នាំ២០២៦-២០២៨។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ លោក Siluanov បានឧ្យដឹងថា ប្រាក់ចំណូលថវិការបស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា មានចំនួន ៤០.២៨៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៨១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦...