បរទេស ៖ ប្រទេសដាណឺម៉ាក បានបិទចរាចរណ៍ផ្លូវអាកាស មួយរយៈខ្លីនៅឯអាកាសយានដ្ឋាន Aalborg កាលពីថ្ងៃពុធ បន្ទាប់ពី “យន្តហោះគ្មានមនុស្សបើក” មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវរត់ ដែលជាការមើល ឃើញចុងក្រោយបង្អស់ ដែលមិនអាចពន្យល់បាន ដែលរួមបញ្ចូលផងដែរ នៅកន្លែងផ្ទុកយន្តហោះចម្បាំង F-16 និង F-35 របស់ប្រទេសដាណឺម៉ាក។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។...
ភ្នំពេញ ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសខុសពីការពិត ក្នុងផេកផ្លូវការ របស់លោកគឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជា ទុកចោលសពយុទ្ធជន សមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជន ជាសមាជិកគ្រួសារទៀតផង”។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែម។ ការស្នើរបស់ លោករដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សា...
ភ្នំពេញ ៖ ដើម្បីជាជំនួយដល់ការបំប៉ន សមត្ថភាព ដល់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាស ប្រកបដោយសមធម៌ សម្រាប់បេក្ខជន ដែលមានបំណងប្រឡងចូលរៀន នៅគ្រឹះស្ថានឧត្ដមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀន តាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀន ដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី២៩...
ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៥នេះ នៅទីតាំងចំណតផ្សារភួពុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ នារសៀលថ្ងៃ២៥ កញ្ញានេះ បានបង្ហាញពីវឌ្ឍនភាពការងារ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារមួយចំនួន ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាតាមរយៈលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជាបានស្នើសុឱ្យប្រេស៊ីសបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកដល់ផ្នែកកីឡារបស់កម្ពុជា។ ជាការឆ្លើយតបលោកស្រីថា នឹងគិតពិចារណា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតប្រេស៊ីលនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោ...
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាបានគាំទ្រ ចំពោះការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី និងគាំទ្របទឈប់បាញ់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោនិងឯកអគ្គរដ្ឋទូតប្រេស៊ីល នាថ្ងៃទី២៥...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា...