បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានព្រមានកាលពីថ្ងៃចន្ទថា ការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាប៊ីន នឹងអាចបង្កគ្រោះថ្នាក់ដល់អាមេរិកឡាទីន និងស្ថានភាពរបស់តំបន់ការ៉ាប៊ីនដែលធ្លាប់ជាតំបន់ដ៏មានសន្តិភាព។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងរដ្ឋការីប៊ីន រដ្ឋមន្ត្រីការបរទេសនៅទីក្រុងញូវយ៉ក លោក Gil បាននិយាយថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនត្រឹមតែផ្តោតលើប្រទេសវេណេស៊ុយអេឡាប៉ុណ្ណោះទេ ថែមទាំងស្ថិរភាពក្នុងតំបន់ផងដែរ។ លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖តើអ្នកណាអាចស្រមៃថាការវាយប្រហារលើប្រទេសរបស់យើងនឹងមិនប៉ះពាល់ដល់អ្នកជិតខាងរបស់ខ្លួនឬសេដ្ឋកិច្ចក្នុងតំបន់? លោក Gil...
ភ្នំពេញ ៖ ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដែលដើរស្របនឹងគន្លងព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518 និងព្យុះទី១៩ឈ្មោះ នេហ្គោរី (Neoguri) T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនីរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា គឺគន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ៕
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបអាហារ ជាមួយលោកស្រី Patricia Zurita ប្រធានផ្នែកភាពជាដៃគូ និងជាអនុប្រធានអង្គការ អភិរក្សអន្តរជាតិ (Conservation International) និងក្រុមការងារ ដើម្បីពិភាក្សាពីការអនុវត្តនូវផែនការ ជាតិរួមចំណែកនឹងការឆ្លើយតបការ ប្រែប្រួលអាកាសធាតុដំណាក់កាលទី៣...
ភ្នំពេញ ៖ លោក ហួត ហាក់ ចាត់ទុកថា ការធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍ថ្មីបន្ថែម រវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ។ ក្នុងដំណើរទស្សនកិច្ចការងារ ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូល...
បរទេស ៖ ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានថ្លែងប្រាប់ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោកមិនស្វែងរក ក្នុងការផលិត និងប្រើប្រាស់អាវុធ នុយក្លេអ៊ែរទេ ។ លោកប្រធានាធិបតី បានពោលបែបនេះថា ៖ ខ្ញុំសូមប្រកាសម្តងទៀត នៅចំពោះមុខសភានេះថា អ៊ីរ៉ង់មិនដែលស្វែងរក...
វ៉ាស៊ីនតោន៖ ការផ្លាស់ប្តូរភ្លាមៗ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសង្រ្គាមនៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ បានកើតឡើង ចំពេលមាន ការខកចិត្តថ្មី ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហើយមានបំណងដាក់ សម្ពាធបន្ថែមទៀត លើទីក្រុងម៉ូស្គូ ដើម្បីមកតុចរចា នេះបើយោងតាមមន្រ្តី សហរដ្ឋអាមេរិក។ មន្ត្រីបានឧ្យដឹងថា តាមរយៈការប្រកាសជាសាធារណៈ អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនឡើងវិញ...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភក្សាជាមួយ លោក Marcos Neto អគ្គនាយករង និងជានាយកមណ្ឌលមូលនិធិនិរន្តរភាព នៃអង្គការ UNDP ដើម្បីស្វែងរកសកម្មភាពអាទិភាព សម្រាប់អនុវត្តNDC3.0 ក្នុងវិស័យទាំងប្រាំ រួមមាន ថាមពល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍រួម របស់អ៊ុយក្រែន និងសហភាពអឺរ៉ុប ដែលថ្កោលទោសរុស្ស៊ី បានទទួលការគាំទ្រ ពីប្រទេសចំនួន ៣៦ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសចំនួន ១៩៣ របស់អង្គការសហប្រជាជាតិ ។ ធ្វើការបង្ហាញដោយប្រធានកិច្ចការបរទេស របស់សហភាពអឺរ៉ុបលោក Kaja Kallas និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិ ធ្វើសកម្មភាពបន្ទាន់ និងឯកភាពគ្នា ដើម្បីប្រឈមមុខ នឹងវិបត្តិជាសកលជាច្រើន ដែលលោកបានព្រមានថា កំពុងគំរាមកំហែងដល់សន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅ នៅសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ...