ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍស្ដ្រីដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី»កាលពីថ្ងៃទី១៩ខែកញ្ញា ។ ក្រៅពីបុព្វកថានិងអវសនកថា សៀវភៅសចែកជា៥ជំពូកដោយសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នកបង្កើតអរិយធម៌មនសុស្សជាតិនិងជាអ្នកជំរុញវឌ្ឍនភាពនៃសង្គម។សៀវភៅសបានឧទ្ទេសនាមថា ប្រទេសចិនបានដាក់គោលដៅអភិវឌ្ឍស្រ្តីចូលទៅក្នុងផែនការអភិវឌ្ឍ៥ឆ្នាំនៃសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ស្ត្រីយ៉ាងទូលំទូលាយ។ សៀវភៅសបានបង្ហាញថា ប្រទេសចិនបានពង្រីកមធ្យោបាយចូលរួមរបស់ស្រ្តី លើកកម្ពស់សមត្ថភាពចូលរួមនិងជំរុញកម្លាំងរស់រវើកខាងការច្នៃប្រឌិតក្នុងការជំរុញសេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ពួតដៃគ្នាវិវឌ្ឍរីកចម្រើន ពន្លឿនប្រតិបត្តិការ រួមគ្នាបង្កើតអនាគតដ៏ល្អបវរសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី រួមគ្នាសរសេរទំព័រថ្មីនៃការអភិវឌ្ឍបុព្វហេតុស្រ្តីលើសកលលោក៕
កាលពីល្ងាចថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងចិន-អាមេរិកនាបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់រួមគ្នា ព្រមនិងផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកក្នុងដំណាក់កាលបន្ទាប់។ កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះមានភាពប្រាកដប្រជា វិជ្ជមាន និងលក្ខណៈស្ថាបនា។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រជាជនចិននឹងមិនភ្លេចការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក...
កាលពីរសៀលថ្ងៃទី ១៩ ខែកញ្ញា ពិធីប្រគល់ពានរង្វាន់អប់រំកុមារីនិងស្ត្រីនៃអង្គការយូណេស្កូ ឆ្នាំ២០២៥ និងសកម្មភាពអបអរសាទរខួបលើកទី ១០នៃការបង្កើតពានរង្វាន់នេះ បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោកXi Jinping និងជាបេសកជនពិសេសរបស់អង្គការយូណេស្កូសម្រាប់ការជំរុញការអប់រំកុមារីនិងស្ត្រី បានអញ្ជើញចូលរួមក្នុងពិធីនេះ ព្រមនិងថ្លែងសុន្ទរកថារួមជាមួយនឹងលោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ។ លោកស្រីPeng Liyuan បានថ្លែងថា ឆ្នាំ២០២៥នេះគឺជាខួបលើកទី...
ការប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព ការគោរពនីតិរដ្ឋអន្តរជាតិ ការគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ការបន្តតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព និង ការបង្កើនការអនុវត្តនូវសកម្មភាពជាក់ស្តែងដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់នៅក្នុង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយនឹងការរីកចម្រើនពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ពិពិធកម្មនៃវប្បធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា អភិបាលកិច្ចសកលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ទន្ទឹមនឹងនេះដែរ បញ្ហាផ្សេងៗដូចជា បញ្ហានៃការអភិវឌ្ឍដោយគ្មានតុល្យភាព...
ភ្នំពេញ ៖ លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ(Joint Coordinating Task Force – JCTF) កម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន បានប្រកាសពីសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ(SOP) លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសឲ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឲ្យមានភ្លៀងធ្លាក់ជញ្ជាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឲ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០៖០០ នាទី នៅទីស្តីការក្រសួងការបរទេស នឹងរៀបចំបទបង្ហាញស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។
ខេត្តសៀមរាប: ថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពេលនេះ ក្រុមការងាររដ្ឋបាលស្រុកពួកដឹកនាំដោយលោកអភិបាលស្រុក ស៊ីន ចាន់ថុល កំពុងដោះស្រាយបញ្ហាប្រឈម ពីការលិចលង់ផ្សារពួក ជាពិសេសទៀតក្រុមការដែលប្រចាំការ កំពុងបន្តតាមដាននូវស្ថានភាពនេះបន្តទៀត។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅពេលសួរថាតើរដ្ឋណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាសរបស់ពួកគេដែរឬទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកត្រូវបានគេសួរសំណួរនេះ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយ មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារ។ នៅពេលនោះ...
បរទេស៖ អំឡុងពេលលោកថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសឥណ្ឌា និងចិនថា “ផ្តល់មូលនិធិ” ដល់ជម្លោះអ៊ុយក្រែន តាមរយៈការនាំចូលថាមពលពីរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមក លោក...