ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកថង់ប្លាស្ទិកចោលផ្តេសផ្តរាស់ ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសកម្ពុជា-ថៃបានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC ដើម្បីពិភាក្សាការងារដោះមីនមនុស្សធម៌នៅតាមតំបន់អាទិភាពតាមព្រំដែន។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥...
ត្បូងឃ្មុំ៖ យោងតាមការឱ្យដឹងពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិជាង ៧៩,០០០ នាក់ កើនឡើង ៧.៦២% បើធៀបនឹងឆ្នាំ២០២៤”។ ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មឲ្យរក្សាតម្លៃសមរម្យ និងណែនាំភ្ញៀវទេសចរឲ្យទុកដាក់សំរាមត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ដើម្បីរក្សាបាននៅគុណភាពអនាម័យបរិស្ថាន នឹងកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ៕...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំប្រតិភូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ និងអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ...
បរទេស៖ ទំព័រហ្វេសប៊ុកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃរដ្ឋបាលក្រុងបាងកក ប្រទេសថៃ បានបង្ហោះវីដេអូឃ្លីប នៃផ្លូវដួលរលំនៅមុខមន្ទីរពេទ្យ Vajira ។ វីដេអូឃ្លីប ហេតុការណ៍បាក់ផ្លូវនៅមុខមន្ទីរពេទ្យ Vajira ដោយរថយន្តធ្លាក់ និងបង្គោលភ្លើងបាក់ក្នុងរណ្តៅធំជម្រៅ ៥០ម៉ែត្រ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុកសំរោងបានចុះដល់កន្លែងកើតហេតុឃើញមានបាក់ផ្លូវធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ ជម្រៅ៥០ម៉ែត្រ ។ រណ្តៅធំនោះនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ...
បរទេស៖ ខណ្ឌ Dusit បិទផ្លូវ Samsen បន្ទាប់ពីមានការបាក់ស្រុតផ្លូវយ៉ាងធ្ងន់ធ្ងរ នៅជិតមន្ទីរពេទ្យ Vajira ក្នុងទីក្រុង បាងកក ប្រទេសថៃ ដែលរំខានដល់ការប្រើប្រាស់ និងបង្កការកកស្ទះចរាចរណ៍ខ្លាំងនៅលើស្ពាន Krung Thon ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥...
មណ្ឌលគិរីៈនាឱកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល ០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានចំនួន២២៩៩២នាក់។ លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីឲ្យដឹងថា រយ:ពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីនៅថ្ងៃទី ២១ -២២ .២៣ខែកញ្ញា ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី បានស្រូបទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗ សរុប២២៩៩២នាក់កើនឡើង៥១.៦១%។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២២៧៧៥ នាក់ កើនឡើងចំនួន ៥៤.៥៤%...
ភ្នំពេញ ៖ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថា «អ្នកភូមិព្រៃចាន់កម្ពុជាបាន ទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា»។ សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងក្នុង សន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃ...
កំពត ៖ មន្ត្រីជំនាញ បញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា «សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ សូមរំលឹកថា...