ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា...
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិតអញ្ជើញអភិបាលខេត្តស្រះកែវ ចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ...
ត្បូងឃ្មុំ៖ សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសិតព្រះពុទ្ធបដិមា សាងអំពីលោហៈ នៅវត្តសិបណយារាម (វត្តចំបក់) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ ការសិតព្រះបដិមាករនេះ គឺដើម្បីបានជាសារៈប្រយោជន៍ដល់ពុទ្ធបរិស័ទជិតឆ្ងាយបានគោរពបូជា ហើយបានរក្សានៅតម្លៃវប្បធម៌ និងព្រះពុទ្ធសាសនាផងដែរ។ បើតាមការឱ្យដឹងពីព្រះមហាធម្មបាល ឈឿន សុឈី...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជា មិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ខណៈកងកម្លាំងកម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា ជាង ៣ខែនេះ អត់ទំនិញថៃ ទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ បន្ទាប់ពីបិទច្រកព្រំដែនរវាង កម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន...
ពោធិ៍សាត់ ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នាព្រឹកថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣...
មណ្ឌលគិរីនៅរសៀលថ្ងៃទី២៣ខែកញ្ញានេះ មានសេចក្តីរាយការណ៍ថា នៅតាមបណ្តាភូមិឃុំមួយចំនួនក្នុងមូលដ្ឋានស្រុកកោះញែកខេត្តមណ្ឌលគិរី មានការជន់លេចដោយជំនន់ទឹកភ្លៀង។ អាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់នោះកំពុងជួយជម្លៀសមនុស្សសត្វចេញពីតំបន់រងគ្រោះផងដែរ។ របាយការណ៍របស់អធិការនគរបាលស្រុកកោះញែកបានបញ្ជាក់អំពីស្ថានភាពទឹកជំនន់ជន់លេចនៅក្នុងស្រុកកោះញែក គិតត្រឹមម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន៥ឃុំ ដូចខាងក្រោម1/ឃុំណងឃីលិក+ស្ថានភាពទឹកទន្លេស្រែពកបើគិតពីវេលាម៉ោង១៨:០០នាទីថ្ងៃទី ២២ ខែកញ្ញារហូតមកដល់ម៉ោង ០៦:៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ព្រឹកទឹកឡើងកម្ពស់ ០២ ម៉ែត្រ ៥ តឹក...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ការបោសម្អាតមីនមនុស្សធម៌ គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២- ១៩៩៣មកម្ល៉េះ។ តាមរយៈបណ្តាញទំនាក់ទនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក...
ប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវដំណើរការជាធម្មតាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ដូច្នេះ បងប្អូនអតីតពលករខ្មែរត្រឡប់ពីថៃ នៅតែអាចទាក់ទងដើម្បីស្វែងរកការងារធ្វើបានជាធម្មតា ខណៈដែលឱកាសការងារក្នុងស្រុក នៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏ក្រុមការងារប្រព័ន្ធ Hotline...
ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបាននាំយកទេយ្យទាននិងគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួនពីវត្តក្នុងខេត្តព្រះវិហារ ១.វត្តពោធិ៍កែវមានជ័យ និង ២.វត្តទួលឧត្តម ហៅវត្តប្រមេរ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខន្ធបុព្វការីជន និង ដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនទាំងអស់ដែលបានពលីអាយុសង្ខារក្នុងបុព្វហេតុការពារបូរណភាពទឹកដី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពយើងទាំងអស់បានទៅកាន់សុគតិភព ព្រមទាំងបាន ប្រសិទ្ធិពរជ័យជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសូមឱ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការកុំបីឃ្លានឃ្លាតឡើយ៕...